ក្រុមហ៊ុន Honda ចែកមួកសុវត្ថិភាព

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, December 28, 2014

​ចំណង់ចំនូលចិត្ត និង ការចងចាំរបស់មនុស្ស


ចំណង់ចំនូលចិត្ត និង ការចងចាំរបស់មនុស្ស តើខួរក្បាលរបស់មនុស្សចែកចេញជាប៉ុន្មាន?
ខួរក្បាលរបស់មនុស្សយើងចែកចេញជាពីផ្នែកគឺ និងផ្នែកសម្បជញ្ញៈ និងផ្នែកអនុសម្បជញ្ញ។

 អ្វីដែលយើងបានដឹង យល់និងចង់ចាំរហូតមកដល់ពេលនេះគឺតាមរយៈ សប្បជញ្ញៈ។ ការដឹងរបស់មនុស្សអំពីខ្លួនយើងគឺមានចំនួនតិចតួច ណាស់ ប៉ុន្តែអ្វីដែលមនុស្សមិនបានដឹងគឺមានចំនួនច្រើនណាស់។ អ្វីដែលមនុស្សមិនបានដឹងបានជះឥទ្ធិពលដល់ពួកគេនៅពេលបច្ចុប្បន្ននេះដល់ជីវិតរបស់ពួកគេជាខ្លាំង។ មនុស្សយើងម្នាក់ៗតែងតែមានការចងចាំនិងមានចំណងចំណូលចិត្ត ខុសៗគ្នា។ ក្មេងត្រូវការទទូលការអប់រំអ្វីខ្លះដើម្បីអភិវឌ្ឍន៍នូវគំនិតរបស់គេ?

Saturday, November 29, 2014

ការទំនាក់ទំនង


អ្នកសារពត៌មានចំាបាច់ត្រូវតែរៀនទំនាក់ទំនងជាមួយមនុស្សទូទៅនិងរៀនទំនាក់ទំនងសង្គម។ ដូចនេះហើយបានជាសាលាដុនបូស្កូមានផ្នែកមួយដែលហៅថា ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន។ទំនាក់ទំនងទៅកាន់សង្គម ដើម្បីសង្គម និងចែករំលែកពត៌មានទៅកាន់សង្គម នេះជាអ្វីដែលសិស្សទំនាក់ទនងសង្គមនិងសារពត៌មានបានរៀននិង ត្រូវធ្វើក្នុងនាមជាសិស្សទំនាក់ទំនងសង្គម។មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គម យើងត្រូវតែដឹងនូវដំណើរការនៅការទំនាក់ទំនង និងការដំណើរការនៃពត៌មាន ដែលសារធារណៈទទួលបាន។ ពត៌មាននីមួយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា៖ · ប្រភពពត៌មាន៖ អ្នកទំនាក់ទំនងសង្គមឬ ដែលគេហៅថាអ្នកការសែតត្រូវតែទៅរកឲ្យឃើញនូវប្រភពពត៌មាន ថាតើពត៌មាននោះវាមាននៅឯណា។ · អ្នកបញ្ជូន៖​គឺជាអ្នកដែលផ្តល់ពត៌មានឬសារទៅកាន់ទីសាធារណៈ ដោយបានបង្ហាញនូវហេតុការណ៍ដែលបានកើតឡើង កាលបរិច្ឆេទជាដើម ការផ្តល់ពត៌មានត្រូវផ្អែកលើ សំនួរទាំង៦ ដែលក្នុងនោះមាន ដូចជាៈ ហេតុអ្វី? ពេលណា? ឯណា? អ្វី? នរណា? ដូចមេ្តច? សំនួរទាំងនោះ គេហៅវាថា W5H1 questions។ ក្នុងការផ្តល់ពត៌មាននោះអ្នកដែលផ្តល់ត្រូវតែមានគោល ឬ បំណងក្នុងការផ្តល់ពត៌មានទៅកាន់សង្គមឬសាធារណៈ។ · សារ៖គឹជាពត៌មានដែលមាន ទម្រង w5h1 questions. ហើយនៅក្នុងសារត្រូវមានគោលដៅក្នុងការផ្សព្វផ្សាយ។ · កត្តារំខាន៖ ឧបសគ្គដែលរារាំងដល់ការផ្តល់់ ពត៌មានដល់សាធារណៈ ដែលកត្តាទាំងនោះមានជាច្រើន។ · ប៉ុស្តិ៍៖ ជាកន្លែផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ កន្លែងនេះធ្វើផ្សាយពត៌មានដែលមានការត្រៀមរួចជាស្រេច និងមានការត្រួតពិនិត្យផ្ចិតផ្ចង ដើម្បីចៀសវាងកំហុសផ្សេងៗ។ · អ្នកទទួល៖ គឺជាមនុស្សជាទូទៅដែលបានដឹងឮ តាមរយៈការផ្សាយរបស់អ្នកបញ្ជូន។ · ឆ្លើយតប៖នៅពេលដែលមនុស្សទូទៅបានទទួលសារហើយត្រូវមានការឆ្លើយតប។ កាលពីមុនសារពត៌មានដែលផ្សាយចេញទៅហើយពុំមានការឆ្លើយតបនោះទេ ពីព្រោះការឆ្លើយតបមានការពិបាក តែសព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់នូវបណ្តាញសង្គមដូចជា ហ្វេសបុក ធ្វីតទ័រ និងបណ្តាញជាច្រើនទៀត ដែលអ្នកទទួលជាឆ្លើយតបតាមរយៈការ Comment ជាសារ សម្លេង ឬ ជាវីដេអូ។ · ការចែករំលែក ពត៌មាន៖ ដូចដែលយើងបានដឹងហើយថា សព្វថ្ងៃនេះមានបណ្តាញសង្គមជាច្រើន សំរាប់ធ្វើការចែកចាយពត៌មានបានយ៉ាងឆាប់រហ័ស។

Child Development


Child Developmen This is the my psychology homework for Teacher Christina Question; 1. How do humans differ to animals? In how they form attachment? 2.Who does infant attach to( How does the caregivers behave?) Answer 1). Human is the great creature in earth. Human know about themselves, they know who they are. On earth there are only human that can lead the world forward with technology by using their brain. It's the best treasure that human has a thinkable brain that can makes humans differ from animals. Animals don't know about their past or future but humans know about their past 2). Mother is very important to an infant the first person that the infant first met is his/her mother.After the first hours that the infant has just born he/she would cry for his mother. But there are not only mother or father that the infant attach to. We don't what is like to be an infant. Small baby like people that is sweet and gentle to him when they speak. Infants like people who is soft when they speak to him. So in short, infants attach to soft, sweet, sing song, gentle to him.

Monday, November 10, 2014

ការបង្កកំណើតរបស់ទារក

​​                                             ការបង្កកំណើតរបស់ទារក


កាបង្កកំណើតគឺជាចំណុចខ្ពស់បំផុតនៃរយះពេលនៃកាមានផ្ទៃពោះជាមូយនិងកាបណ្ដាញពីមួយរឺច្រើនដែលទើបនឹងកើតទារកពីស្រ្ដី(ស្បួន)។
នៅក្នុងការបង្កកំណើតរបស់ទារកចូលទៅក្នុងផ្ទៃពោះម្ដាយត្រូវមានស្ពែម៉ាតូសូអ៊ីតរបស់បុរសជាមុនសិនទើបស្រ្ដីអាចមានផ្ទៃពោះបានហើយទឹកកាមរបស់បុរសមួយដំណក់បង្កើតបានជាកូនស្ពែម៉ាតូសូអ៊ីតរាប់លានគ្រាប់នោះចូលទៅក្នុងផ្ទៃពោះម្ដាយ។

ស្ពែម៉ាតូសូអ៊ីតចូលទៅក្នុងអូវុលវានិងផ្ដាច់កន្ទុយខ្លួនឯងដើម្បីចូលទៅបង្កកំណើតហើយក្នុងអំឡុងពេលមាត់ស្បូនរបស់ស្រ្ដីក៍បានដាក់បញ្ចូលទៅក្នុងផ្នែកខាងក្រៅនៃស្បូន។ក្នុងអំឡុងពេលធ្លាក់ចុះដុំស្បូនមួយបណ្ដាលអោយវាបែកជាចម្រៀកផ្នែកខាងលើនិងការគូសលើងនៃចម្រៀកហើយផ្នែកមួយរបស់ទារកមួយបានធ្លាក់ចុះមកក្រោម។ពេលវាធ្លាក់ចុះហើយវាបង្កកំណើតជាទារក​តែទារកនោះមិនទាន់ពេញលេញនោះទេតែមានវាមានបេះដូងលោតញាប់ណាស់រហូតដល់ទារកមានរយះពេល៣ខែទើបទារកនោះមានដៃមានជើងគ្រប់គ្រន់។

តើរឿងអ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត?

       

ទម្រាំយើងទាំងអស់គ្នាបានធំធាត់មកដល់ប៉ុណ្ណេះ យើងម្នាក់ៗក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន​ គ្រប់បែបគ្រប់យ៉ាងនិងគ្រប់រសជាតិផងដែរ!!! ហើយដូច្នេះតើរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត? លោកអ្នកអាចបិទភ្នែករបស់លោកអ្នកមួយសន្ទុះដើម្បីធ្វើការស្រមើស្រមៃដល់រឿងអតីតកាលរបស់លោកអ្នក។ តើលោកអ្នកបាននឹកឃើញរឿងរ៉ាវអ្វីខ្លះដែលចាស់បំផុតនៅក្នុងជីវិតរបស់អ្នក? ខណៈពេលដែលលោកអ្នកបិទភ្នែក លោកអ្នកអាចនិងឃើញរឿងដែលលោកអ្នកស្អប់បំផុត​ ឬលោកអ្នកស្រលាញ់បំផុតដែលអំពើនោះបានដិតជាប់ក្នុងចិត្តលោកអ្នកមករហូត....។
​​​       

កំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ

កំណត់ហេតុប្រចាំថ្ងៃរបស់គ្រូ

(Story teacher diary)
Teacher Diary គឺជាខ្សែភាពយន្តមួយដែលបង្ហាញអំពីគ្រូបង្រៀន ការតស៊ួរបស់គ្រូបង្រៀន និងមនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងស្នេហាដែលមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។សាច់រឿងនេះមានពីដើមដល់ចប់គមានសភាពត្រឡប់ទៅមុខថយក្រោយមើលទៅ
ឃើញថាត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។    ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។

 ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
ទីកន្លែងគឺជាទីតាំងពិត ស្ថិតនៅក្នុងស្រុកថៃ ខេត្ត ឡាំ ពួន​ (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។ លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។


ចិត្តវិទ្យា(Psychology)

ចិត្តវិទ្យា(Psychology)
             


ចិត្តវិទ្យាគឺជាការសិក្សាវិទ្យាសាស្រ្តនៃគំនិតនិងឥរិយាបថ។ ចិត្តវិទ្យាគឺជាវិន័យចម្រុះនិងរួមបញ្ចូលទាំងអនុវិស័យជាច្រើននៃការសិក្សាតំបន់ដូចជាការអភិវឌ្ឍមនុស្ស, កីឡា, សុខភាព, ព្យាបាល, ឥរិយាបទសង្គមនិងដំណើរការខួរក្បាល។
យែនឌ័រ(Gender)
            យែនឌ័រគឺជានិយមន័យសាងសង់សង្គមរបស់ស្ត្រីនិងបុរស។ វាមិនមែនដូចគ្នានឹងការរួមភេទ (លក្ខណៈជីវសាស្រ្តនៃស្ត្រីនិងបុរស) ហើយវាមិនមែនដូចគ្នានឹងស្ត្រី។ យែនឌ័រត្រូវបានកំណត់ដោយទស្សនៈភារកិច្ចមុខងារនិងតួនាទីកំណត់គុណលក្ខណៈស្ត្រីនិងបុរសក្នុងសង្គមនិងក្នុងជីវិតសាធារណៈនិងឯកជន។​ ក៏ជាការបែងចែកភេទរវាងបុរសនិងស្ត្រីផងដែរ។

Friday, October 31, 2014


កែប៖កាលពី នៅថ្ងៃព្រហស្បត្តិ៏ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិសិតឆ្នាំទី២នៃ

សាលាបច្ចេក​ទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គម និង​ សារពត៍មានបានធ្វើដំណើរទៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលរួមសិក្ខាសាលាជាមួយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៅខេត្តព្រះសីហនុដើម្បីសិក្សា។
ហើយកាសិក្ខាសាលានេះដែរគឺដឹកនាំដោយលោក ពុក លីសំណាងដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមី ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំង លោកគ្រូ លេវ តុលា នឹងលោកគ្រូ អ្នកគ្រូ ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់ក្នុងគោលបំណងដើម្បីអោយសិស្សានុសិស្សទាំងពីរក្រុមមានទំនាក់ទំនងគ្នាកាន់តែជិតស្និត និងមានឪកាសផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកផងដែរ។​ សិក្ខាសាលានេះប្រព្រឹត្តទៅរយះពេលពីរថ្ងៃ។សិស្សទាំងអស់គឺត្រូវធ្វើការជាក្រុម ដោយយកចិត្តទុកដាក់ណាស់ មិនត្រឹមតែការសិក្សាតែប៉ុនោះទេគឺមានការប្រកួតបាល់ទាត់ ដែលជ័យជំនះ បានទៅលើសិស្សានុសិស្សខេត្តកែប ៣ទល់នឹង១។ 

នៅថ្ងៃស្អែកពេលថ្ងៃត្រង់ម៉ោង​ ១១ ពួកយើយបាននាំគ្នាទៅឆ្នេរសមុទ្រអូត្រេសរហូតដល់ពេលម៉ោង ៣​ រសៀល ពួកយើងបានត្រលប់មកវិញ មានការប្រកួតកីឡាបន្តទៀតតែកាប្រកួតនេះគឺមិនសំដៅទៅលើសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនិងសាលាបច្ចេកទេសដុនបូស្កូកែបនោះទេ​រហូតដល់ម៉ោង ៤​ សិស្សនិសិតឆ្នាំទី២នៃសាលាបច្ចេក​ទេស ​ ដុនបូស្កូខេត្តកែបបានត្រលប់មកវិញ

Wednesday, October 29, 2014

ប្រវត្តិសាស្រ្តរបស់ពិភពលោក

ប្រវត្តិសាស្រ្តរបស់ពិភពលោកពិភពលោកព្រះអាទិត្យមានអាយុកាល៦លានឆ្នាំមកហើយ​ ពេលដែលផែនដីកើតឡើងដំបូង១ថ្ងៃគឺមានរយះពេលតែ៦ម៉ោង​ហើ។,ម៉ាគីនិចហ្វីល គឺជាស្រទាមម្យ៉ាង​ដែលកាពារផែនដីពីពន្លឺពីព្រះអាទិត្យ។ហើយកាលពី៤.៤​លានឆ្នាំមុននៅលើផែនដីគឺគ្មានទឹកនោះទេដោយសារតែវាក្ដៅខ្លាំងពេក​រហូតដល់​៣.៨លានឆ្នាំមុនជីវិតរបស់មនុស្សយើងគឺកើតពីចំនុចដ៍តូចមួយប៉ុនោះ​។៥៥០លានឆ្នាំមកមានសត្វប្លែកៗជាច្រើនដែលរស់នៅក្នុងទឹកហើយវត្តុទី១ដែលចេញពីក្នុងទឹកគឺដើមឈើ ។ប្រេងវាបានកើតឡើងនៅកាលពី៣០០លានមុនដោយសារតែដើមឈើវាងាប់ហើយបានកប់នៅក្នុងដីទើបធ្វើអោយមានប្រេងកើនឡើង។ 
សត្វជាច្រើនដែលយើងមិនស្គាលបានស្លាប់ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ហើយកាលពីមុនទ្វីទាំងអស់គឺជាប់គ្នាក្រោយមក៦៥លានឆ្នាំមុនមានដុំថ្មមួយដុំបានធ្លាក់ចុះមកផែនដីធ្វើអោយផែនដីនិងទឹក​ សត្វ​ ទាំងអស់បានងាប់។១០លានឆ្នាំមុនគ្រប់ទីកន្លែងទាំងអស់ចាប់ផ្តើមត្រជាក់។៧លាន​ឆ្នាំរឺសស្មៅចាប់ផ្ដើមដុញ​។២.៦លានឆ្នាំមុនស្វាបានចាប់ផ្ដើមជ្រុះរោម តាមការបកស្រាយរបស់វីដេអូនេះ បានបង្ហាញថា មនុស្សអូម៉ូសាព្យានបានផ្លាស់ប្តូរទីលំនៅ ដើម្បី ស្វែងរកអាហារ ពីទ្វីបអាព្រិច ទៅទ្វីបផ្សេងៗទៀតដូចជា អ៊ឺរុប អាស៊ី និង អូស្ត្រាលី។ចាប់តាំងពី១៣៤០០០០០០០០០ មុន(១៣. BillionsYears Before Us.) ការផ្ទុះបែកនៃសកលដែលគេឲ្យឈ្មោះថាប៊ីគប៉ែង(Big Bang)​។ការផ្ទុះនេះធ្វើឲ្យ  តារាផ្សេងៗចេញពីគ្នា និងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។​ ខណៈនោះដែរ ព្រះអាទិត្យរបស់យើង វាជាបំណែក នៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។
ធូលីជាច្រើនដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យ បានកកើតជាភពផ្សេងៗ ដូច ជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។
ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យបំណែកភព នោះបានក្លាយទៅជាព្រះចន្ទ ដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។
ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយ ល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការវិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤​ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។
ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រយ័ដោយសារ ផែនដី ធ្វើទំនាញ ជាមួយព្រះចន្ទ​ព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹង វិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ​ ហើយនៅលើភពផែនដី ក៏គ្មានរដូវដែរ។

ហើយមនុស្សដែលមាននៅលើផែនដីយើងសព្វថ្ងៃគឺជាប្រភេទមនុស្សតែមួយ ដែលគេហៅថា ក្រុមអូម៉ូសាព្យាង ដែលក្របនេះមកពីទ្វីអាព្រិច។ ហើយមនុស្សប្រភេទផ្សេងទៀតបានបាត់បង់ផុតពូជ ពីផែនដីអស់ហើយ។ នេះបញ្ជាក់ថាយើងជាមនុស្សប្រភេទតែមួយ ដែលមានប្រភពនិងដើមកំណើតនៅទ្វីបអាព្រិច។
ចំពោះពណ៌នៅស្បែករបស់មនុស្សមានការខុសគ្នាទៅតាមតំបន់រស់នៅរបស់ពួកគេ និងឥទ្ធិពលនៃអាកាសធាតុ។ មនុស្សចាប់ផ្តើមអភិវឌ្ឍន៍ពេលដែលពួកគេចេះនិយាយនិងចាប់ផ្តើមអភិវឌ្ឍន៍ភាសា មនុស្សចាប់មានសិស្បៈ អក្សរ តាមរយៈការធ្វើកសិកម្ម និង ប្រកមរបបរផ្សេងៗ។

Tuesday, October 28, 2014

ប្រវត្តិសាស្រ្តរបស់ពិភពលោក

ប្រវត្តិសាស្រ្តរបស់ពិភពលោក

ព្រះអាទិត្យមានអាយុកាល៦លានឆ្នាំមកហើយ​ ពេលដែលផែនដីកើតឡើងដំបូង១ថ្ងៃគឺមានរយះពេលតែ៦ម៉ោង​ហើយគនិចហ្វិលគឺជាស្រទាមម្យ៉ាង​ដែលកាពារផែនដីពីពន្លឺពីព្រះអាទិត្យ។ហើយកាលពី៤.៤​លានឆ្នាំមុននៅលើផែនដីគឺគ្មានទឹកនោះទេដោយសារតែវាក្ដៅខ្លាំងពេក​រហូតដល់​៣.៨លានឆ្នាំមុនជីវិតរបស់មនុស្សយើងគឺកើតពីចំនុចដ៍តូចមួយប៉ុនោះ​។៥៥០លានឆ្នាំមកមានសត្វប្លែកៗជាច្រើនដែលរស់នៅក្នុងទឹកហើយវត្តុទី១ដែលចេញពីក្នុងទឹកគឺដើមឈើ ប្រេងហើយវាបានកើតឡើងនៅកាលពី៣០០លានមុនដោយសារតែដើមឈើវាងាប់ហើយបានកប់នៅក្នុងដីទើបធ្វើអោយមានប្រេងកើនឡើង។ សត្វជាច្រើនដែលយើងមិនស្គាលបានស្លាប់ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ហើយកាលពីមុនទ្វីទាំងអស់គឺជាប់គ្នាក្រោយមក៦៥លានឆ្នាំមុនមានដុំថ្មមួយដុំបានធ្លាក់ចុះមកផែនដីធ្វើអោយផែនដីនិងទឹក​ សត្វ​ ទាំងអស់បានងាប់។១០លានឆ្នាំមុនគ្រប់ទីកន្លែងទាំងអស់ចាប់ផ្តើមត្រជាក់។៧លាន​ឆ្នាំរឺសស្មៅចាប់ផ្ដើមដុញ​។២.៦លានឆ្នាំមុនស្វាបានចាប់ផ្ដើមជ្រុះរោម តាមការបកស្រាយរបស់វីដេអូនេះ បានបង្ហាញថា មនុស្សអូម៉ូសាព្យានបានផ្លាស់ប្តូរទីលំនៅ ដើម្បី ស្វែងរកអាហារ ពីទ្វីបអាព្រិច ទៅទ្វីបផ្សេងៗទៀតដូចជា អ៊ឺរុប អាស៊ី និង អូស្ត្រាលី។
មនុស្សដែលមាននៅលើផែនដីយើងសព្វថ្ងៃគឺជាប្រភេទមនុស្សតែមួយ ដែលគេហៅថា ក្រុមអូម៉ូសាព្យាង ដែលក្របនេះមកពីទ្វីអាព្រិច។ ហើយមនុស្សប្រភេទផ្សេងទៀតបានបាត់បង់ផុតពូជ ពីផែនដីអស់ហើយ។ នេះបញ្ជាក់ថាយើងជាមនុស្សប្រភេទតែមួយ ដែលមានប្រភពនិងដើមកំណើតនៅទ្វីបអាព្រិច។

ចំពោះពណ៌នៅស្បែករបស់មនុស្សមានការខុសគ្នាទៅតាមតំបន់រស់នៅរបស់ពួកគេ និងឥទ្ធិពលនៃអាកាសធាតុ។ មនុស្សចាប់ផ្តើមអភិវឌ្ឍន៍ពេលដែលពួកគេចេះនិយាយនិងចាប់ផ្តើមអភិវឌ្ឍន៍ភាសា មនុស្សចាប់មានសិស្បៈ អក្សរ តាមរយៈការធ្វើកសិកម្ម និង ប្រកមរបបរផ្សេងៗ។

Monday, October 27, 2014

​ប្រវត្តរបស់​Lilla Cabot Perry

Lilla Cabot Perry

កើត​នៅខែ ​​មករា ទី​ ១៣ ​​​​​ឆ្នាំ ១៨៤៨ នៅទីក្រុងបូស្តុនរដ្ឋម៉ាសាឈូ។ហើយឪពុករបស់នាងគឺលោកបណ្ឌិតសាំយូអែលបានដែលជាគ្រូពេទ្យវះកាត់មានកិត្តិយស។ម្តាយរបស់នាងគឺនាងហាណាឡូវែ គាត់ជាកូនច្បងក្នុងគ្រួសារកូនប្រាំបីនាក់ គ្រួសាររបស់គាត់លេចធ្លោក្នុងសង្គមបូស្តុន និងមិត្តភក្តិរបស់ក្រុមគ្រួសារដែលបានរួមបញ្ចូល​ (Louisa )ខែឧសភា (Alcott, Ralph Waldo Emerson) និងលោក (James )រ័សុលឡូវែល  ដែលជាបងប្អូនជីដូនមួយម្តាយរបស់នាងដែលជាអ្នកគោរពស្មារតីឯករាជ្យ( Lilla) របស់«មើលងាយរឿង ថោកទាបនិង ធម្មជាតិប្រុងប្រយ័ត្ន។ភែរីបានសិក្សាផ្នែកអក្សរសាស្រ្ត ភាសា​​ កំណាព្យតន្ត្រីនិងមានវគ្គបង្ហាញប្រភេទរូបភាពផ្លូវការជាមួយនឹងមិត្តភក្តិរបស់នាង។កាលពីក្មេងនាងបានរីករាយនឹងបន្ថែមការអានសៀវភៅនិងលេងកីឡា។ភែរីមានអាយុដប់បីឆ្នាំនៅពេលដែលសង្គ្រាមស៊ីវិលចាប់ផ្តើម។រហូតនាងអាយុដប់ប្រាំពីរនៅពេលដែលសង្គ្រាមស៊ីវិលបានបញ្ចប់ភែរីបានផ្លាស់ប្តូរជាមួយនឹងក្រុមគ្រួសាររបស់នាងទៅកសិដ្ឋាននៅដំបន់ មួយ ម៉ាសាឈូសេតដែលជាកន្លែងដែលភាគច្រើននៃផលប្រយោជន៍ដើមរបស់នាងនៅក្នុងទេសភាពនិងធម្មជាតិ។នៅខែមេសា​ ទី ៩ ឆ្នាំ១៨៧៤ ​នាងបានរៀបការជាមួយថូពលបាលភែរីមានចំណេះវិជ្ជាអតីតនិស្សិតអាហារូបករណ៍ Harvard និងភាសាវិទូ។ក្រោយមកភែរីបានក្លាយជាចំណាប់អារម្មណ៍នៅក្នុងសិល្បៈពីយ៉ូហាន( LaFarge) នាងបានបញ្ចប់អ្វីដែលត្រូវបានចាត់ទុកថាជាការគូរគំនូរដែលគេស្គាល់, បញ្ឈរនៃទារកមួយ (ម៉ាហ្គារ៉េតភែរី) កាលបរិច្ឆេទដំបូងបំផុតរបស់

នាងពី១៨៧៧-៧៨ ។ ការងារនេះគូរនៅលើការបំផុសគំនិតដែលនឹងកាន់កាប់ភាគច្រើននៃការងារសិល្បៈរបស់នាងពេញមួយអាជីពរបស់នាង។ក្នុងឆ្នាំ ១៩២៩ ហើយបន្ទាប់មកជាថ្មីម្តងទៀតជាច្រើនរបស់នាងត្រូវបានគេដាក់បង្ហាញនៅក្នុងទេសភាពតាំងពិព័រណ៍ស្លឹកសរទរដូវ ដែលរស់នៅទីនោះជាការឆ្លុះបញ្ចាំង និងព្រិលទឹកកក។ហើយការងារដំបូងភែរីត្រូវបានគេរាងដោយការប៉ះពាល់របស់នាងទៅសាលាបូស្តុននៃសិល្បករនិងអ្នកធ្វើដំណើររបស់នាងនៅអឺរ៉ុបនិងជប៉ុន។ នាងក៏ត្រូវបានមានឥទ្ធិពលយ៉ាងខ្លាំងដោយការទស្សនវិជ្ជា (Ralph Waldo Emerson) និងចំណងមិត្ដភាពរបស់នាងជាមួយ( Camille Pissarro) បើទោះបីជាវាមិនមែនរហូតដល់អាយុសាមសិបប្រាំមួយដែលភែរីបានទទួលការបណ្តុះបណ្តាផ្លូវការការងាររបស់នាងជាមួយនឹងសិល្បករសិល្បការិនីរបស់អារម្មណ៍និយម ប្រាកដនិយមនិមិត្តករ , និងចលនាសង្គមប្រាកដនិយមអាឡឺម៉ង់បានរងផលប៉ះពាល់យ៉ាងខ្លាំងរចនាប័ទ្មនៃ សៀវភៅវរបស់នាង។ហើយនាងបានស្លាប់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ១៩៣៣​

Monday, August 11, 2014

ការប្រលងឆមាសលើកទី២របស់សិស្សសាលាបច្ចេកទេសដុនបូស្កូុកែប

​​    ​ នៅទី០៧ដល់០៨ ខែ កក្កដា ឆ្នាំ២០១៤​ 


បានអោយដឹងថាសាលាបច្ចេកទេសដុនបូស្កូខេត្តកែបមានការប្រលងឆមាសលើក

ទី២របស់សិស្សឆ្នាំទី១:រួមមាន៖

·        សិ​ស្សផ្នែកសណ្ឋាគា

·        សិស្សផ្នែកពត៍មានវិទ្យា

·        សិស្សទំនាក់ទំនងសង្គមនិងសារពត៍មាន

·        សិស្សគ្រប់គ្រងការរិយាល័យ
·        អគ្គីសនី


ក្នុងគោលបំណងដើម្បីអោយសិស្សដែលបានបញ្ចប់ពីការប្រលងនេះទៅអាចឈា

នចូលទៅដល់ឆ្នាំទី២ហើយសាលាទទួលស្គាល់ថាសិស្សបានប្រលងបញ្ចប់ឆ្នាំទី១

ឈានចូលទៅដល់ឆ្នាំទី២ដែរ។​

Tuesday, July 29, 2014

ការផ្នែកកសិកម្ម


ការផ្នែកកសិកម្ម













កាលពីរថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៤បានអោយដឹងថាសាលាបច្ចេកទេសដុនបូ
ស្កូកែបសិស្សផ្នែកទំនាក់ទំនងសង្គមចំនួន៣នាក់បានចេញទៅថតនៅផ្នែកកសិកម្មដើម្បីប្រមូណផ្នែកហើយដើម្បីត្រៀមជ្រើសរើសសិស្សថ្មីសំរាប់ផ្នែកកសិកម្មនេះផងដែតាមសម្តីរបស់កញ្ញាដារ៉ាបាននិយាយថាកាចេញថតប្រមូណផ្នែកកសិកម្មនេះគឺគាតបានសួរទាំងអស់ដែលទាក់ទងនិងផ្នែកកសិកម្មនេះផងដែរហើយកញ្ញាដារ៉ាក៏បានអោយដឹងថែមទៀតថាសំរាប់ផ្នែកកសិកម្មនេះផងដែនិងមានការជ្រើសរើសសិស្សថ្មីនៅក្នុងឆ្នាំនេះចំនួន ២០ នាក់ដោយមិនប្រកានថាប្រុស រឺ ក៏ស្រីនោះទេហើយបើបងប្អូនមានចំណាប់អារម្យចង់ដាក់ពាក្យចូលរៀននៅផ្នែកកសិកម្មនេះសូមប្រញាប់រួសរាន់មកដាក់ពាក្យនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបនេះទាំងអស់គ្នាដោយសាលាមានការលក់ពាក្យចាប់ពីរថ្ងៃផ្សាយដំណឹងនេះតទៅ ហើយនិងសាលានិងបញ្ឈប់ការទទូលពាក្យនៅត្រឹមថ្ងៃ ទី ២១ ខែ ៨។


Monday, July 28, 2014

ការធ្វើទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេង

ការធ្វើទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេង









វិស័យទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេងគឺជាទេសចរណ៍មួយប្រភេទដែលពាក់ព័ន្ធនឹងការរុករករបស់ផ្សេងៗឬធ្វើដំណើរទៅតំបន់ដាច់ស្រយាលដែលជាការធ្វើដំណើរដោយមិនបានការរំពឹងទុកជាមុនវិស័យទេសចរណ៍បែបលក្ខណៈផ្សងព្រេងគឺវាមានភាពមិនប្រក្រតីដែលវាជាថ្ងៃឈប់សម្រាករបស់ភ្ញៀវទេសចរណ៍ស្វែងរកនូវអ្វីៗដែលផ្សេងៗពីគ្នា ហើយវាខុសពីការវិស្សមកាល និងលំហែកាយ។ 

Monday, July 21, 2014

ភ្នំវល្លិ

ភ្នំវល្លិ

​   

ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្មចូល  ជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេសដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និង បរទេសចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះគឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរណ៍មកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជនកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀតនឹងបានដល់ភ្នំវល្លិ ។


ឆ្នេរសមុទ្រក្រុងព្រះសីហនុ

ឆ្នេរសមុទ្រក្រុងព្រះសីហនុ








ឆ្នេរសមុទ្រក្រុងព្រះសីហនុ គឺជារមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុជាតំបន់ទេសចរណ៏ដែលគួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនោះក្រុងព្រះសីហនុគឺជាកន្លែងដែលគួរអោយចាប់អារម្មណ៍ណាស់សំរាប់ភ្ញៀវទេសចរណ៏ជាតិនិងភ្ញៀវទេសចរណ៏អន្តរជាតិក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅហើយសើមដែលស្ថិតនៅភាគខាងលិចនិងភាគខាងត្បូងដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្មចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជាឆ្នេរជ័យជំឆ្នេរកោះពស់ឆ្នេរឯករាជ្យឆ្នេរសុខាឆ្នេរអូរឈើទាលនិងឆ្នេរអូត្រេះក្រុងព្រះសីហនុជាខេត្តមួយដែលមាន​សោភ័ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសៗដែលទាក់ទាញ​អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​ភ្ញៀវទេសចរណ៏អន្តរជាតិ  ហើយឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ ( ​​អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាលឆ្នេរអូរត្រេះឆ្នេរហាវ៉ៃឆ្នេរម្លប់ជ្រៃទឹកធ្លាក់ក្បាលឆាយជាដើមចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរឈើទាលជាដើម។

ការធ្វើទេសចរណ៍ដែលមានលក្ខណៈ​​ជាជនបទ




 
 ការធ្វើទេសចរណ៍ដែលមានលក្ខណៈ​​ជាជនបទ
ទេសចរណ៍ដែលមានលក្ខណៈជនបទគឺជាការធ្វើដំណើរទស្សនៈកិច្ចនៅតាមតំបន់ឬភូមិភាគជនបទណាមួយ។ វាសំដៅទៅលើទីកន្លែងណាមួយដែលមានមនុស្សទៅទស្សនាជាលក្ខណៈកំសាន្តផ្សេងៗនៅតាមស្រុកភូមិរបស់ខ្លួន

សរុបរួមមក ការធ្វើទេសចរណ៍ជាលក្ខណៈជនបទមានន័យថាការលំហែកាយ​​ ការធ្វើសកម្មភាពផ្សេងៗដើម្បីសេចក្តីសប្បាយរីករាយឬដើម្បីកាត់បន្ថយភាពតានតឹងពីការសិក្សានិងអាជីវកម្មការងារដើម្បីគោលបំណងផ្សេងៗដែលមានទីតាំងនៅមិនឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ

Thursday, June 26, 2014

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ


ការជិះកង់និងរ៉ឺម៉ក
នៅលើភ្នំបូកគោនេះអ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយបាត់អស់ទុក្ខកង្វល់នានាសូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។
ការដើរព្រៃ
ចូលរួមធ្វើការរុករកនូវសម្រស់ធម្មជាតិដែលលាក់កំបាំងក្នុងព្រៃបូកគោជាមួយនឹងកម្មវិធីដើរព្រៃ ដែលមានរយៈពេលចាប់ពី3ម៉ោងដល់7ម៉ោង។ ដើមរុក្ខជាតិចម្លែកៗតូចធំនានាជាច្រើនប្រភេទនៅលើភ្នំបូកគោ នឹងទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកឲ្យភ្លេចអស់ពីភាពភ័យខ្លាចនិងនឿយហត់ដែលមាន ផ្ទុយទៅវិញភាពស្រស់ស្អាតរបស់ព្រៃបូកគោ នឹងធ្វើឲ្យអ្នកចម្លែកភ្នែក ប្លែកអារម្មណ៍ហើយរំភើបរីករាយជាប់ជានិច្ចរហូតដល់គោលដៅចុងក្រោយ។ អ្នកនាំផ្លូវរបស់យើងនឹងរង់ចាំស្វាគមន៍លោកអ្នក ដើម្បីធ្វើដំណើរស្វែងរកភាពរំភើបរីករាយនិងអារម្មណ៍ជោគជ័យសម្រាប់ដំណើរកម្សាន្តលើភ្នំបូកគោ ដូចដែលលោក រូលូស បានធ្វើកន្លងមកផងដែរ។
កន្លែងសមាធិ








កន្លែងសមាធិមិនថាទីតាំងសម្រស់ធម្មជាតិឬបរិយាកាសឧទ្យានជាតិភ្នំបូកគោមានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្តនៅមិនឆ្ងាយពីរមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នកមកសម្របន្ធូរអារម្មណ៍ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្តកែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លានិងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។

Friday, June 13, 2014

ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា

​             ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា 
​   នៅសាលាបច្ចេកទេសដុនបូស្កូមានការរីកចំរើនជាច្រើនដូចជា ការសាងសង់​ ផ្ទះស្នាក់អ្នក​គ្រួ​ លោកគ្រួ និង កន្លែងលេងកីឡាទៅដល់សិស្សានុសិស្ស​ ហើយពេលបច្ចុប្បន្នផ្ទះស្នាក់លោកគ្រួបានសាងសង់រួចហើយរីឯផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡាកំពុងតែបន្តការសាងសង់បន្ថែមទៀត។


                                                   

Monday, June 9, 2014

វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា

                            វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា
​   កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ បានប្ររព្ធវិធីរំលឹកវិញ្ញាណក្ខន
នៅថ្ងៃទី២០​  ឧសភាដែលមានការចូលរួមពីសំណាក់សាលា
បច្ចេកទេសដុនបូស្កូកែប​សាលាអនុវិទ្យាល័យចំការដូងកងកម្លាំង
យោធា ​​លោកគ្រួ អ្នកគ្រួ ប្រជាពលរដ្ធ មន្រ្តីពាក់ពន្ធ័ជុំវិញខេត្តកែប(ចំនួន មនុស្សសរុប១៩៨៣នាក់)។ហើយ
លោកអភិបាលខេត្តកែបបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំតែងតែប្រារព្ធវិធីនេះឡើងដែលមានព្រះសង្ឈ សិស្ស និស្សិតបញ្ញាវន្តបានចូលរួមដើម្បី
ដល់ប្រជារាស្រ្តខ្មែរដែលបានស្លាប់ដោយរបបពលពតដោយចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ មេសា​ ១៩៧៥ ដែលធ្វើអោយពួកគេចងចាំទុកជាប្រវត្តសា
ស្រ្តសំរាបរំលឹកវិញ្ញាណក្ខន។ដោយពួកគេកុំពុងសប្បាយសំរាប់ការគ្មានសង្គ្រាមស្រាប់តែមានជនក្បត់ជាតិមកដុតបំផ្លាញហេដ្ឋារចនាសម្ពន័ហើយបណ្ដេញចេញពីទីក្រុងចាប់ព្រះសង្ឈសឹកធ្វើបាបយកសម្លាប់នៅជើងភ្នំ។
ហើយបង្រៀនមនុស្សអោយគ្មានធម៍មេតា ធ្វើប្រពន្ធព្រាត់ប្ដី កូនព្រាត់ម្ដាយ បងព្រាត់ប្អូន​ ហើយធ្វើអោយមនុស្សដឹងគុណដល់
ខ្លួនហើយអោយប្រជាជនធ្វើការច្រើនតែគ្មានអាហាបរិភោគគ្រប់
គ្រន់់។ហើយវត្តអារាមក្លាយជាគ្មានអ្វីសោះ។រហូតមកដល់់ពេលនេះហើយទើបបានេះជាគេប្ររព្ធេវិធីនេះឡើង។