Friday, October 31, 2014


កែប៖កាលពី នៅថ្ងៃព្រហស្បត្តិ៏ទី៣០ខែតុលាឆ្នាំ២០១៤សិស្សនិសិតឆ្នាំទី២នៃ

សាលាបច្ចេក​ទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គម និង​ សារពត៍មានបានធ្វើដំណើរទៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុដើម្បីចូលរួមសិក្ខាសាលាជាមួយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៅខេត្តព្រះសីហនុដើម្បីសិក្សា។
ហើយកាសិក្ខាសាលានេះដែរគឺដឹកនាំដោយលោក ពុក លីសំណាងដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរួមជាមួយអ្នកគ្រូ ណូអែមី ដែលជាអ្នកស្មគ្រ័ចិត្តមកពីប្រទេសបារាំង លោកគ្រូ លេវ តុលា នឹងលោកគ្រូ អ្នកគ្រូ ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់ក្នុងគោលបំណងដើម្បីអោយសិស្សានុសិស្សទាំងពីរក្រុមមានទំនាក់ទំនងគ្នាកាន់តែជិតស្និត និងមានឪកាសផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកផងដែរ។​ សិក្ខាសាលានេះប្រព្រឹត្តទៅរយះពេលពីរថ្ងៃ។សិស្សទាំងអស់គឺត្រូវធ្វើការជាក្រុម ដោយយកចិត្តទុកដាក់ណាស់ មិនត្រឹមតែការសិក្សាតែប៉ុនោះទេគឺមានការប្រកួតបាល់ទាត់ ដែលជ័យជំនះ បានទៅលើសិស្សានុសិស្សខេត្តកែប ៣ទល់នឹង១។ 

នៅថ្ងៃស្អែកពេលថ្ងៃត្រង់ម៉ោង​ ១១ ពួកយើយបាននាំគ្នាទៅឆ្នេរសមុទ្រអូត្រេសរហូតដល់ពេលម៉ោង ៣​ រសៀល ពួកយើងបានត្រលប់មកវិញ មានការប្រកួតកីឡាបន្តទៀតតែកាប្រកួតនេះគឺមិនសំដៅទៅលើសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនិងសាលាបច្ចេកទេសដុនបូស្កូកែបនោះទេ​រហូតដល់ម៉ោង ៤​ សិស្សនិសិតឆ្នាំទី២នៃសាលាបច្ចេក​ទេស ​ ដុនបូស្កូខេត្តកែបបានត្រលប់មកវិញ

0 comments:

Post a Comment