Saturday, November 29, 2014

ការទំនាក់ទំនង


អ្នកសារពត៌មានចំាបាច់ត្រូវតែរៀនទំនាក់ទំនងជាមួយមនុស្សទូទៅនិងរៀនទំនាក់ទំនងសង្គម។ ដូចនេះហើយបានជាសាលាដុនបូស្កូមានផ្នែកមួយដែលហៅថា ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាន។ទំនាក់ទំនងទៅកាន់សង្គម ដើម្បីសង្គម និងចែករំលែកពត៌មានទៅកាន់សង្គម នេះជាអ្វីដែលសិស្សទំនាក់ទនងសង្គមនិងសារពត៌មានបានរៀននិង ត្រូវធ្វើក្នុងនាមជាសិស្សទំនាក់ទំនងសង្គម។មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គម យើងត្រូវតែដឹងនូវដំណើរការនៅការទំនាក់ទំនង និងការដំណើរការនៃពត៌មាន ដែលសារធារណៈទទួលបាន។ ពត៌មាននីមួយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា៖ · ប្រភពពត៌មាន៖ អ្នកទំនាក់ទំនងសង្គមឬ ដែលគេហៅថាអ្នកការសែតត្រូវតែទៅរកឲ្យឃើញនូវប្រភពពត៌មាន ថាតើពត៌មាននោះវាមាននៅឯណា។ · អ្នកបញ្ជូន៖​គឺជាអ្នកដែលផ្តល់ពត៌មានឬសារទៅកាន់ទីសាធារណៈ ដោយបានបង្ហាញនូវហេតុការណ៍ដែលបានកើតឡើង កាលបរិច្ឆេទជាដើម ការផ្តល់ពត៌មានត្រូវផ្អែកលើ សំនួរទាំង៦ ដែលក្នុងនោះមាន ដូចជាៈ ហេតុអ្វី? ពេលណា? ឯណា? អ្វី? នរណា? ដូចមេ្តច? សំនួរទាំងនោះ គេហៅវាថា W5H1 questions។ ក្នុងការផ្តល់ពត៌មាននោះអ្នកដែលផ្តល់ត្រូវតែមានគោល ឬ បំណងក្នុងការផ្តល់ពត៌មានទៅកាន់សង្គមឬសាធារណៈ។ · សារ៖គឹជាពត៌មានដែលមាន ទម្រង w5h1 questions. ហើយនៅក្នុងសារត្រូវមានគោលដៅក្នុងការផ្សព្វផ្សាយ។ · កត្តារំខាន៖ ឧបសគ្គដែលរារាំងដល់ការផ្តល់់ ពត៌មានដល់សាធារណៈ ដែលកត្តាទាំងនោះមានជាច្រើន។ · ប៉ុស្តិ៍៖ ជាកន្លែផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ កន្លែងនេះធ្វើផ្សាយពត៌មានដែលមានការត្រៀមរួចជាស្រេច និងមានការត្រួតពិនិត្យផ្ចិតផ្ចង ដើម្បីចៀសវាងកំហុសផ្សេងៗ។ · អ្នកទទួល៖ គឺជាមនុស្សជាទូទៅដែលបានដឹងឮ តាមរយៈការផ្សាយរបស់អ្នកបញ្ជូន។ · ឆ្លើយតប៖នៅពេលដែលមនុស្សទូទៅបានទទួលសារហើយត្រូវមានការឆ្លើយតប។ កាលពីមុនសារពត៌មានដែលផ្សាយចេញទៅហើយពុំមានការឆ្លើយតបនោះទេ ពីព្រោះការឆ្លើយតបមានការពិបាក តែសព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់នូវបណ្តាញសង្គមដូចជា ហ្វេសបុក ធ្វីតទ័រ និងបណ្តាញជាច្រើនទៀត ដែលអ្នកទទួលជាឆ្លើយតបតាមរយៈការ Comment ជាសារ សម្លេង ឬ ជាវីដេអូ។ · ការចែករំលែក ពត៌មាន៖ ដូចដែលយើងបានដឹងហើយថា សព្វថ្ងៃនេះមានបណ្តាញសង្គមជាច្រើន សំរាប់ធ្វើការចែកចាយពត៌មានបានយ៉ាងឆាប់រហ័ស។

0 comments:

Post a Comment