Sunday, June 21, 2015

អង្គការណាសា(NASA) នឹងនំាយើងឲ្យស្គាល់ភពភ្លុយតុង

 ប្រព័ន្ធព្រះអាទិត្យ ភ្លុយតុង
 ភ្លូយតុង(Pluto) ជាភពមួយដែលសិ្ថតនៅចំងាយឆ្ងាយជាងគេ នៅក្នុងប្រពន្ធព្រះអាទិត្យ ដែលមានចំងាយ បីរយកោដិ ម៉ាយល៍(4828032000 គីឡូម៉ែត)។ ភ្លុយតុង ត្រូវបានគេស្គាល់ថាគឺជាភពដែលតូចជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ និងជាភពទី៩ផងដែរ។ ភពភ្លុយតុង គឺត្រជាក់ខ្លាំងណាស់ មានសីតុណ្ហាភាពនៅលើភពភ្លុយតុងគឺពី 375 ទៅ 400 អង្សារក្រោមសូន្យ។ ភពភ្លុយតុង គឺនៅឆ្ងាយពីភពផែនដី ដែលអ្នកវិទ្យាសាស្ត្រអាចដឹងតិចតួចបំផុតពីវា ហើយភពនេះត្រូវបានគ្រប់ដណ្ដប់ដោយទឹកកក។ វាជាភពទី៩នៃភពដែលស្ថិតនៅក្នុងប្រពន្ធ័ព្រះអាទិត្យ ហើយវាទទួលបានពន្លឺព្រះអាទិត្យ បានតិចតួចបំផុត។ នៅភពនេះពោពេញទៅដោយភាពងងឹតអន្ធកាល ព្រោះពន្លឺព្រះអាទិត្យទៅដល់ខ្សោយបំផុត។ អង្គការណាសាបាន បញ្ជូនឧបករណ៍ទៅភពនេះ ដើម្បីដឹងពីពេលវេលារបស់ភពភ្លុយតុងនេះ។



ហើយឧបករណ៍នេះក៏អាចឲ្យយើងដឹងពីពេលវេលាដែល ឧបករណ៍នឹង ឈានដល់ភពភ្លុយតុងដែ។ នាពេលបន្តិចទៀតពិភពលោកនឹង ដឹងថាពេលវេលារបស់ភពភ្លុយតុង មានលក្ខណៈយ៉ាងដូចម្តេច ព្រមទាំងធ្វើការផ្តិតយករូបភាព ដែនដីរបស់ភពភ្លុយតុង និងធ្វើការបង្ហាញទៅកាន់ពិភពលោកតាមរយៈណ្តាញសង្គម( Pluto Time)។

អង្គការណាសានឹងធ្វើការបង្ហាញរូបភាពដែលទាក់ទាញចំណាប់អារម្មណ៍ ដែលផ្តិតបាន ពីភពភ្លុយតុង ហើយធ្វើការប្រៀបធៀបជាមួួយរូបភាពរបស់ភពផែនដី នៅខែសីហាខាងមុខនេះ។ រូបថតពីអង្គការ NASA បានបង្ហាញពីប្រព័ន្ធព្រះអាទិត្យ ម៉ោងភ្លុយតុង មកពីប្រព័ន្ធព្រះអាទិត្យរបស់អង្គការណាសាស៊េរីរូបភាពថ្មីជើងមេឃរបស់ភ្លុយតុងនិងព្រះច័ន្ទដ៏ធំបំផុតរបស់វា។

លោក Charon ថត 13 ដងផ្សេងៗគ្នាដែលឆ្លងកាត់ 6,5 ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី 12 ខែមេសានិងបញ្ចប់នៅថ្ងៃទី 18 មេសាឆ្នាំ 2015 ក្នុងអំឡុងពេលនោះ, ចម្ងាយយានអវកាសរបស់ NASAទៅភ្លុយតុងថយចុះប្រហែល 69 លានម៉ាយល៍ (111 លានគីឡូម៉ែត្រ )ដល់ 64 លានម៉ាយល៍ (104 លានគីឡូម៉ែត្រ។


  • ប្រភពរូបភាពដកស្រង់ពីរ​ http://www.nasa.gov
  • រូបភាព១​ http://www.nasa.gov/sites/default/files/137120main_hst_pluto1_full_0.jpg
  • រូបភាព​២ http://www.nasa.gov/sites/default/files/thumbnails/image/nh-plutotime-2.jpg
  • រូបភាព​​​​​​៣  http://www.nasa.gov/sites/default/files/europa_fractures.jpg


0 comments:

Post a Comment