Sunday, June 7, 2015

រឿង Dangerous Boys

  •   ពត៌មានអំពីរឿងៈ ចំណងជើង  ភាសាអង់គ្លេសៈ Dangerous Boys  ​​​​​​​
  • ចំណង់ជើងភាសាថៃៈWai Peng Nak Laeng Kha Sun 
  •  ចំណងជើងភាសាខ្មែរៈក្រុមក្មេងស្ទាវអ្នកលេងខោខ្លី   
  • ​ថ្ងៃចេញៈ០៩តុលា២០១៤   ប្រភេទរឿងៈ វាយតប់, ល្ខោន 
  •  ​រយៈពេលៈ១២០នាទី  ​
  • ចាងហា្វងៈផូច អារណូន( Poj Arnon)
  •  តារាសម្តែងមានNick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban) 
  • ម្តាយចិត្តមានស្រលាញ់,អាណិតនិងតាមជួយកូនជានិច្ចទោះបីជាកូនជាមស្សនុល្អឫអាក្រក់ 
  • មិត្តភក្តិល្អគឺជាមិត្តដែលចេះជួយគ្នាពេលមានបញ្ហា និងចេះអប់រំមិត្ត 
  • សាលាដែលមានវិន័យល្អគឺពេលដែលសិស្សមានបញ្ហាអ្វីមួយតែងតែប្រាប់អាណាព្យាបាលឲ្យបានដឹងនិងទូន្មានអប់រំ (មិនមែនជេស្តីបន្ទោសគ្មាន់សួររកហេតុផលត្រឹមត្រូវ) 

រឿងថៃ មួយដែលផ្តល់ការអប់រំដល់ ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិខុសក្មេងស្ទាវវាយ តបគ្នានៅក្នុងសាលា។មានក្មេងស្ទាវពីរក្រុម ​ មកពីសាលាទាំពីរដែលខុសៗគ្នាដោយសារ សាលាមួយមានវិន័យហើយសាលាមួយទៀតគ្មានវិន័យហេតុនេះធ្វើអោយមាន ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះ។
រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើម នៃរឿង យើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។













តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី?នេះជាចម្ងល់របស់អ្នកមើលរឿង  Dangerous Boysនៅចំនុចចាប់ផ្តើមក្បាលរឿង។ការមកស្រាយចម្ងល់គឺនៅពេល ដែលតួរអង្គមេក្រុមក្មេងស្ទាវ ខាងក្រុមខោខ្មៅ ធ្វើការប្រជុំជាមួយ អធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថាពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។
តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះនៅ មិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។នាយកសាលាទំាងពីរភាគគីបានចាប់ ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយ របស់សិស្សមកណែនាំទៀតផង។ ដល់ត្រឹមវគ្គនេះយើងឃើញថាៈ មូលហេតុទី២ដែលនំា ឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។
 ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពី
ឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង កូនហើយ
មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមតែចិត្ត។​ ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។















 មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមាន វិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នា ទាំងពីរក្រុម។ ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងទាំងពីរក្រុម ស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។
ផែង និងភីង ស្រឡាញ់ស្រី ម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយបានជាផែង ខឹងនឹង ភីង ហើយ តាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។ មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាច បញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។
ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់ មិនចេះហើយ នៅក្នុងរឿង Dangerous Boys។
អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាចដោះស្រាយបាន បានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា? ចំណុចបែបនេះនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីស ចាប់ខ្លួនពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។
 ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថាឈប់វ៉ាយគ្នាហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។























ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីង នៅតែមានចិត្តខឹងច្រណែននឹង ក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុស របស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។
 ពេលនោះភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់នឹងមួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បានពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញ ដែលធ្វើឲ្យផែងដូលដេកលើដី។
 តែស្របពេលនោះប៉ូលីស ក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែង ដាក់គុក។ នេះជាពេលបញ្ចប់របស់សាច់រឿង ។
 ក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធ គ្នាដោយមានលក្ខណះខុសពី លើកមុនៗ។ ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុម ទំលាក់អាវុធចោលរៀងៗ ខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ហើយពួកគេឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕

0 comments:

Post a Comment