Tuesday, June 9, 2015

ក្រុមហ៊ុន ហុងដា អិន ស៊ីអិច ចែកមួកសុវត្ថិភាពក្នុងកម្មវិធី «ក្តីបារម្ភដ៏ធំពីហុងដា» ចូលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៧:៥៧

  •  ការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាពក្នុងពេលបើកបរ។ 
  • តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
  •  ក្តីបារម្ភពីហុងដា ក្រោមប្រធានបទ «ស្រលាញ់នរណាម្នាក់ ត្រូវពាក់មួកសុវត្ថិភាព» ដើម្បីឆ្លើយតបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី 
  • តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
  • ក្រុមហ៊ុន ហុងដា អិន ស៊ីអិច ចែកមួកសុវត្ថិភាពក្នុងកម្មវិធី«ក្តីបារម្ភដ៏ធំពីហុងដា» 
រាជធានីភ្នំពេញ ៖ ដោយឃើញពីឧបទ្ទហេតុនៃគ្រោះថ្នាក់ចរាចរណ៍កើតគ្រប់លើដងផ្លូវ និងបណ្តាលឲ្យស្លាប់ រងរបួសធ្ងន់-ស្រាលជារៀងរាល់ថ្ងៃនោះ ក្រុម ហ៊ុន ហុងដា បានរៀបចំកម្មវិធី ​«​ក្តី​បារ​ម្ម​ដ៏​ធំធេង​ពី​ហុងដា» និងចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក។ កម្មវិធីរៀបចំឡើងការពីរសៀលថ្ងៃទី០៩ មិថុនា នៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកដួង យ៉ាណាត ប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាពបើកបរតំណាងក្រុមហ៊ុន ហុងដា អិន ស៊ីអិច លើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ ក្តីបារម្ភពីហុងដា ក្រោមប្រធានបទបទ«ស្រលាញ់​នរណា​ម្នាក់ ត្រូវ​ពាក់​មួកសុវត្ថិភាព»   ដើម្បីឆ្លើយតបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលត្រូវបានរដ្ឋសភា ទើបអនុម័តថ្មីៗនេះ តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
លោកបន្តថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការងារចរារចរណ៍តាំងពីឆ្នាំ២០០៨មកម៉្លេះ ដោយបានបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត និងច្បាប់ចរាចរណ៍ ដើម្បីអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាពក្នុងពេលបើកបរ។ រហូតមកដល់ពេល នេះ សាលាបានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាកបាទក្រហម មន្ទីសាធារណការ និងដឹកជញ្ជូន មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងបណ្តាលអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធវិស័យចរាចរណ៍នានា និងបានបណ្តុះបណ្តាលសិក្ខាកាមបានចំនួន៣៥.៤២៥នាក់ ។
ជាងនេះសាលាបានចុះទៅបង្រៀនកុមារនៅថ្នាក់ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឲ្យយល់ដឹងពីស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍។ ចំណែកលោកបណ្ឌិត ខាន់ឆៃ កៀស្រីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហុងដា មានប្រសាសន៍ថា ក្រុមហ៊ុន ហុងដា គឺជាក្រុមហ៊ុនមួយដែលនាំចូលផ្តាច់មុខនូវផលិតផលម៉ូតូម៉ាកហុងដា រថយន្តម៉ាកហុងដា និងម៉ាស៊ីម៉ាកហុងដា ដែលកំពុងពេញនិយមពីសំណាងអតិថិជន។
បច្ចុប្បន្ន ក្រុមហ៊ុនមានសាខាចែកចាយចំនួន៥៧ នៅទូទាំងប្រទេសកម្ពុជា។ លោកបន្តថា កម្មវិធីថ្ងៃនេះ ដើម្បីឆ្លើយតបនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលតម្រូវឲ្យអ្នកបើកបរ និងអ្នកចូលរួមដំណើរជាមួយត្រូវពាក់មួកសុវត្ថិភាព ហើយក្រុមហ៊ុននឹងចែកមួកសុវត្ថិភាពដល់អតិថិជនហុងដាដែលគាំទ្រម៉ាកហុងដា។ គួរបញ្ជាក់ថា កម្មវិធីដែលរៀបចំដោយក្រុមហ៊ុនហុងដា មានការចូលរួមតំណាងពីគណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងកាកបាទក្រហម តំណាងសាលារាជធានីភ្នំពេញ តំណាងអង្គការមូលនិធិបង្កការរបួសអាស៊ី និងម្ចាស់សាខាទាំងអស់៕
ប្រ
 រូបទី១ http://i.kspg.co/2015/6/c2d251f8-eaaa-47b0-ba99-c838be2dda73.jpg
រូបទី២ http://i.kspg.co/2015/6/0683a60f-7f0f-4301-b688-42360e2b1fab.jpg
 រូបទី៣ http://i.kspg.co/2015/6/affb96d9-e69b-43e2-9309-48ef486121df.jpg
 រូបទី៤​ http://i.kspg.co/2015/6/bc93280d-33fd-481b-aeff-c8e0a0059597.jpg

0 comments:

Post a Comment