Monday, November 10, 2014

តើរឿងអ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត?

       

ទម្រាំយើងទាំងអស់គ្នាបានធំធាត់មកដល់ប៉ុណ្ណេះ យើងម្នាក់ៗក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន​ គ្រប់បែបគ្រប់យ៉ាងនិងគ្រប់រសជាតិផងដែរ!!! ហើយដូច្នេះតើរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីដែលចាស់បំផុតក្នុងការចងចាំរបស់អ្នកក្នុងជីវិត? លោកអ្នកអាចបិទភ្នែករបស់លោកអ្នកមួយសន្ទុះដើម្បីធ្វើការស្រមើស្រមៃដល់រឿងអតីតកាលរបស់លោកអ្នក។ តើលោកអ្នកបាននឹកឃើញរឿងរ៉ាវអ្វីខ្លះដែលចាស់បំផុតនៅក្នុងជីវិតរបស់អ្នក? ខណៈពេលដែលលោកអ្នកបិទភ្នែក លោកអ្នកអាចនិងឃើញរឿងដែលលោកអ្នកស្អប់បំផុត​ ឬលោកអ្នកស្រលាញ់បំផុតដែលអំពើនោះបានដិតជាប់ក្នុងចិត្តលោកអ្នកមករហូត....។
​​​       

  
ចំពោះអ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវអំពីចិត្តវិទ្យាហើយបានចែកអង្គចងចាំរបស់មនុស្សជាពីរប្រភេទគឺ៖
ផ្នែកទីមួយគេហៅថា សម្បជញ្ញៈ (Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញ ការប៉ះពាល់ ការស្តាប់ឭ។
ផ្នែកទីពីរគេហៅថា អនុសប្បជញ្ញៈ(Subconscious) ៖គឺអ្វីដែលយើងមិនអាចចងចាំតែវាមានឥទ្ធិពលចំពោះជីវិតរបស់លោកអ្នក។
​      
កាលពីយើងនៅតូចៗ យើងតែងតែទទូលបាននូវការស្រលាញ់និងថ្នាក់ថ្នមពីឪពុកម្តាយរឺក៏បងប្អូន សាច់ញាតិរបស់យើង​ ហើយគ្រប់កាយវិការស្ថានភាពទាំងអស់ដែលពួកគេបានធ្វើមកលើយើង គឺវាស្ថិតនៅក្នុងអង្គចងចាំរបស់យើង។ ប៉ុន្ដែដែលលសំខាន់ជាងនេះគឺនៅត្រង់ថាតើវាស្ថិតនៅក្នុងអង្គប្រភេទមួយណា។ តើលោកអ្នកនឹងឃើញនៅរឿងរ៉ាវដែលចាស់បំផុតក្នុងជីវិតរបស់លោកអ្នកនៅអាយុ ២ឆ្នាំឬ៤ដែររឺទេ? បើសិនជាលោកអ្នកអាចនឹកឃើញរឺក៏អាចចងចាំបានន័យថា ការចងចាំរបស់លោកអ្នកគឺមានកម្រិតខ្ពស់​ ប៉ុន្តែមិនងាយនឹងមានជនណាម្នាក់អាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងនៅចន្លោះអាយុនេះ។ តែបើលោកអ្នកអាចចងចាំវាបានគឺ បានន័យថាតថភាពនោះស្ថិតនៅក្នុងអង្គចងចាំប្រភេទ សម្បជញ្ញៈ (Conscious)​។ គ្រប់រឿងរ៉ាវទាំងអស់វាតែងតែស្ថិតនៅខួរក្បាលរបស់យើង តែបញ្ហាទាំងនេះគឺយើងនឹកមិនឃើញវាតែប៉ុនណ្ណោះ។ តើលោកអ្នកធ្លាប់មានអារម្មណ៍ថា នៅពេលដែលលោកអ្នកទៅកាន់កន្លែងណាមួយឬក៏ជួបរឿងរ៉ាវណាមួយ ហើយលោកអ្នកមានអរម្មណ៍ថា ដូចជាធ្លាប់មកកន្លែងនេះម្តង ឬក៏ធ្លាប់ជួបរឿងរ៉ាវនេះម្តងទេ នោះបានន័យថារឿងរ៉ាវទាំងអស់នោះស្ថិតនៅក្នុង អនុសម្បជញ្ញៈ (Subconscious) ​របស់លោកអ្នក។ អ្នកវិទ្យាសាស្រ្តបាននិយាយថា ទារកអាចចងចាំរាល់ពាក្យសម្តីរបស់ឪពុកម្តាយដែលបាននិយាយមកកាន់ពួកគេ​ តែនៅពេលដែលគេធំដឹងក្តីគេនឹកមិនឃើញនូវរឿងទាំងអស់នោះទេ ប៉ុន្តែទារកនោះនឹងអាចនិយាយ រាល់ពាក្យសម្តីរបស់ឪពុកម្តាយរបស់គេដែលបាននិយាយទៅកាន់គេនៅពេលដែលគេនៅតូច ខណៈពេលឪពុកម្តាយរបស់គេនិយាយទៅកាន់គេនូវពាក្យសម្តីណាមួយ រួចកូនរបស់គេធ្វើការចាប់យកនូវពាក្យសម្តីទាំងនោះ​ នោះគេហៅថា អនុសម្បជញ្ញៈ​។ 

ចំពោះបញ្ហានេះមានទស្សនៈមួយចំនួនបានយល់ឃើញថា ក្មេងដែលបានកើតចេញមកវានឹងទទួលបាននូវរឿងរ៉ាវឬព្រឹត្តិការណ៏អ្វីទាំងអស់ដែលបានកើតឡើង ហើយខួរក្បាលរបស់ក្មេង បានកត់ទុករឿងរ៉ាវដែលបានកើតឡើងចំពោះវានៅកន្លែងណាមួយ ដែលមិនអាចបាត់បង់បាន។ ប៉ុន្តែហេតុអ្វីបានជាក្មេងនោះមិនអាចចងចាំនូវរឿងរ៉ាវដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?

បើសិនជាក្នុងសង្គមមួយឬក៏នៅក្នុងក្រុមគ្រួសារនីមួយៗសមាជិកគ្រូសារម្នាក់ៗ ជាមនុស្ស ដែលបាតសង្គមនោះថាមពលរបស់វានឹងជះដល់សតិសម្បជញ្ញៈ របស់ក្មេងនោះ។ ដើម្បីផ្លាស់ប្តូរវានិងធ្វើការអប់រំចំពោះក្នេងនោះ។

0 comments:

Post a Comment