ភ្នំវល្លិ
ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ
១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្មចូល ជាមួយរាជរដ្ឋាភិបាលមកម៉្លេះ
ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេសដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន
សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង
អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ
បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និង បរទេសចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះគឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរណ៍មកពី
អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន
ចម្ការស្វាយ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជនកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ
នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥
គីឡូម៉ែត្រទៀតនឹងបានដល់ភ្នំវល្លិ ។
0 comments:
Post a Comment