Thursday, June 26, 2014

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ


ការជិះកង់និងរ៉ឺម៉ក
នៅលើភ្នំបូកគោនេះអ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយបាត់អស់ទុក្ខកង្វល់នានាសូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។
ការដើរព្រៃ
ចូលរួមធ្វើការរុករកនូវសម្រស់ធម្មជាតិដែលលាក់កំបាំងក្នុងព្រៃបូកគោជាមួយនឹងកម្មវិធីដើរព្រៃ ដែលមានរយៈពេលចាប់ពី3ម៉ោងដល់7ម៉ោង។ ដើមរុក្ខជាតិចម្លែកៗតូចធំនានាជាច្រើនប្រភេទនៅលើភ្នំបូកគោ នឹងទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកឲ្យភ្លេចអស់ពីភាពភ័យខ្លាចនិងនឿយហត់ដែលមាន ផ្ទុយទៅវិញភាពស្រស់ស្អាតរបស់ព្រៃបូកគោ នឹងធ្វើឲ្យអ្នកចម្លែកភ្នែក ប្លែកអារម្មណ៍ហើយរំភើបរីករាយជាប់ជានិច្ចរហូតដល់គោលដៅចុងក្រោយ។ អ្នកនាំផ្លូវរបស់យើងនឹងរង់ចាំស្វាគមន៍លោកអ្នក ដើម្បីធ្វើដំណើរស្វែងរកភាពរំភើបរីករាយនិងអារម្មណ៍ជោគជ័យសម្រាប់ដំណើរកម្សាន្តលើភ្នំបូកគោ ដូចដែលលោក រូលូស បានធ្វើកន្លងមកផងដែរ។
កន្លែងសមាធិ








កន្លែងសមាធិមិនថាទីតាំងសម្រស់ធម្មជាតិឬបរិយាកាសឧទ្យានជាតិភ្នំបូកគោមានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្តនៅមិនឆ្ងាយពីរមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នកមកសម្របន្ធូរអារម្មណ៍ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្តកែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លានិងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។

0 comments:

Post a Comment