Monday, June 9, 2014

អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ


អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ 
      កាលពីព្រឹកថ្ងៃទី ខែ មិថុនា ឆ្នាំ ២០១៤ នៅខេត្តកែបបានប្រារព្ធពិធី អបអរសាទ ទីវាបរិស្ថានជាតិ និង អន្តរជាតិ ក្រោមប្រធានបទ រួមគ្នាទប់ស្កាត់កំណើននីវ៉ូទឹកសមុទ្រ តែកម្មវិធីប្រារព្ធនៅ ភូមិព្រែកតានេន ឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋបាលក្រសួងបរិស្ថាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ដ្រីប៉ូលិស ក្រុមកាយារិទ្ធ ក្រុមកាកបាទក្រហម  សហភាពសហព័ន្ធយុវជនកម្ពុជា បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ជុំវិញខេត្តកែបប្រមាណ ៨០០នាក់
 ជាកិច្ចស្វាគមន៍បើកកម្មវិធីប្រធានមន្ទីបរិស្ថានខេត្តកែបបានថ្លែងសុរន្ទកថាស្ដីពីទិវាបរិស្ថានជាតិ និង អន្តរជាតិព្រមទាំងបញ្ហាកំណើនទឹកសមុទ្រដែលជាប្រធានបទសំខាន់ក្នុងកម្មវិធី អង្គមេទិញក្នុងថ្ងៃនេះផងដែរ។
 បន្ទាប់ពីនោះ លោកកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការ.... បានឡើងធ្វើការអានសារលិខិតរបស់​​រាជ្យ​​រដ្ឋាភិបាលកម្ពុជាដែលស្ដីពីបរិស្ថាន បញ្ហាកំណើននីវ៉ូទឹកសមុទ្រ ការប្រែប្រួសអាកាសធាតុ ឧស្ម័នផ្ទះកញ្ចក់ និងបញ្ហាជាច្រើនទៀតពាក់ព័ន្ធនឹងបរិស្ថាន
 ជាកិច្ចបន្តរនៃកម្មវិធី លោក តឹក សុវណ្ណារ៉ា ដែលជានាយកប្រតិបត្តិអង្គការសង្គមស៊ីវិល មិនមែន​​រដ្ឋាភិបាល ក៏បានលើកឡើងពីការរាំងស្ទះការអភិវឌ្ឍដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ កំណើនទឹកសមុទ្រ និង គ្រោះរាំងស្ងួតជាដើម ហើយលោកក៏៏បានស្នើឲ្យរដ្ឋាភិបាលមានវិធានការការអភិវឌ្ឍនិងដោះស្រាយផងដែរ។
 បន្ទាប់មកឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបក៏បានធ្វើសន្ទរកថាពីបញ្ហាកំណើននីវ៉ូទឹកសមុទ្រព្រមទាំងសំណូមពរឲ្យប្រជាជនទាំងអស់ជួយគ្នាថែររក្សាបរិស្ថាន ដាំដើមឈើមនុស្សម្នាក់ដើមឈើមួយដើម ហើយឯកឧត្ដមក៏ធ្វើការបង្ហាញពីរបាយការស្ដីពីកំណើននីវ៉ូទឹកសមុទ្រដែលកំណើនឡើងដល់៣០ម៉ែតក្នុងរយៈពេល១០ឆ្នាំ
 ឯកឧត្ដម កែនសត្ថាក៏បានបន្តទៀតថា កាលពីមុននៅមានឆ្នេរតំបន់ព្រែកតានេនមិនទាន់មានផ្លូវធ្វើដំណើរនោះទេដែលជាហេតុធ្វើឲ្យមាននេសាទខុសច្បាប់ តែនៅពេលបច្ចុប្បន្ននៅតំបន់ព្រែក​​​តានេនមានការអភិវឌ្ឍដោយមានផ្លូវចូលទៅដល់និងមានការការពារពីសំណាក់រដ្ឋាភិបាល
 ជាការបញ្ជាក់បន្ថែមទៅលើកម្មវិធីនេះផងដែរ ឯកឧត្ដមបណ្ឌិត សាបូ អូហ្សាណូ ក៏បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្ដ្រមួយ សម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋក្នុងការថែររក្សាបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹង កាកសំណល់រាវ ហានីភ័យនៃគ្រោះធម្មជាតិ។និងជាចុងបញ្ចប់នៃកម្មវិធីក៏មានការសួរនិងឆ្លើយសំនួរយករង្វាន់ ព្រមទាំងធ្វើការដាំដើមឈឺរួមគ្នាជាសញ្ញានៃការការពារបរិស្ថានផងដែរ






0 comments:

Post a Comment