ក្រុមហ៊ុន Honda ចែកមួកសុវត្ថិភាព

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 26, 2014

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ


ការជិះកង់និងរ៉ឺម៉ក
នៅលើភ្នំបូកគោនេះអ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយបាត់អស់ទុក្ខកង្វល់នានាសូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។
ការដើរព្រៃ
ចូលរួមធ្វើការរុករកនូវសម្រស់ធម្មជាតិដែលលាក់កំបាំងក្នុងព្រៃបូកគោជាមួយនឹងកម្មវិធីដើរព្រៃ ដែលមានរយៈពេលចាប់ពី3ម៉ោងដល់7ម៉ោង។ ដើមរុក្ខជាតិចម្លែកៗតូចធំនានាជាច្រើនប្រភេទនៅលើភ្នំបូកគោ នឹងទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកឲ្យភ្លេចអស់ពីភាពភ័យខ្លាចនិងនឿយហត់ដែលមាន ផ្ទុយទៅវិញភាពស្រស់ស្អាតរបស់ព្រៃបូកគោ នឹងធ្វើឲ្យអ្នកចម្លែកភ្នែក ប្លែកអារម្មណ៍ហើយរំភើបរីករាយជាប់ជានិច្ចរហូតដល់គោលដៅចុងក្រោយ។ អ្នកនាំផ្លូវរបស់យើងនឹងរង់ចាំស្វាគមន៍លោកអ្នក ដើម្បីធ្វើដំណើរស្វែងរកភាពរំភើបរីករាយនិងអារម្មណ៍ជោគជ័យសម្រាប់ដំណើរកម្សាន្តលើភ្នំបូកគោ ដូចដែលលោក រូលូស បានធ្វើកន្លងមកផងដែរ។
កន្លែងសមាធិ








កន្លែងសមាធិមិនថាទីតាំងសម្រស់ធម្មជាតិឬបរិយាកាសឧទ្យានជាតិភ្នំបូកគោមានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្តនៅមិនឆ្ងាយពីរមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នកមកសម្របន្ធូរអារម្មណ៍ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្តកែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លានិងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។

Friday, June 13, 2014

ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា

​             ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា 
​   នៅសាលាបច្ចេកទេសដុនបូស្កូមានការរីកចំរើនជាច្រើនដូចជា ការសាងសង់​ ផ្ទះស្នាក់អ្នក​គ្រួ​ លោកគ្រួ និង កន្លែងលេងកីឡាទៅដល់សិស្សានុសិស្ស​ ហើយពេលបច្ចុប្បន្នផ្ទះស្នាក់លោកគ្រួបានសាងសង់រួចហើយរីឯផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡាកំពុងតែបន្តការសាងសង់បន្ថែមទៀត។


                                                   

Monday, June 9, 2014

វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា

                            វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា
​   កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ បានប្ររព្ធវិធីរំលឹកវិញ្ញាណក្ខន
នៅថ្ងៃទី២០​  ឧសភាដែលមានការចូលរួមពីសំណាក់សាលា
បច្ចេកទេសដុនបូស្កូកែប​សាលាអនុវិទ្យាល័យចំការដូងកងកម្លាំង
យោធា ​​លោកគ្រួ អ្នកគ្រួ ប្រជាពលរដ្ធ មន្រ្តីពាក់ពន្ធ័ជុំវិញខេត្តកែប(ចំនួន មនុស្សសរុប១៩៨៣នាក់)។ហើយ
លោកអភិបាលខេត្តកែបបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំតែងតែប្រារព្ធវិធីនេះឡើងដែលមានព្រះសង្ឈ សិស្ស និស្សិតបញ្ញាវន្តបានចូលរួមដើម្បី
ដល់ប្រជារាស្រ្តខ្មែរដែលបានស្លាប់ដោយរបបពលពតដោយចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ មេសា​ ១៩៧៥ ដែលធ្វើអោយពួកគេចងចាំទុកជាប្រវត្តសា
ស្រ្តសំរាបរំលឹកវិញ្ញាណក្ខន។ដោយពួកគេកុំពុងសប្បាយសំរាប់ការគ្មានសង្គ្រាមស្រាប់តែមានជនក្បត់ជាតិមកដុតបំផ្លាញហេដ្ឋារចនាសម្ពន័ហើយបណ្ដេញចេញពីទីក្រុងចាប់ព្រះសង្ឈសឹកធ្វើបាបយកសម្លាប់នៅជើងភ្នំ។
ហើយបង្រៀនមនុស្សអោយគ្មានធម៍មេតា ធ្វើប្រពន្ធព្រាត់ប្ដី កូនព្រាត់ម្ដាយ បងព្រាត់ប្អូន​ ហើយធ្វើអោយមនុស្សដឹងគុណដល់
ខ្លួនហើយអោយប្រជាជនធ្វើការច្រើនតែគ្មានអាហាបរិភោគគ្រប់
គ្រន់់។ហើយវត្តអារាមក្លាយជាគ្មានអ្វីសោះ។រហូតមកដល់់ពេលនេះហើយទើបបានេះជាគេប្ររព្ធេវិធីនេះឡើង។


អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ


អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ 
      កាលពីព្រឹកថ្ងៃទី ខែ មិថុនា ឆ្នាំ ២០១៤ នៅខេត្តកែបបានប្រារព្ធពិធី អបអរសាទ ទីវាបរិស្ថានជាតិ និង អន្តរជាតិ ក្រោមប្រធានបទ រួមគ្នាទប់ស្កាត់កំណើននីវ៉ូទឹកសមុទ្រ តែកម្មវិធីប្រារព្ធនៅ ភូមិព្រែកតានេន ឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋបាលក្រសួងបរិស្ថាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ដ្រីប៉ូលិស ក្រុមកាយារិទ្ធ ក្រុមកាកបាទក្រហម  សហភាពសហព័ន្ធយុវជនកម្ពុជា បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ជុំវិញខេត្តកែបប្រមាណ ៨០០នាក់
 ជាកិច្ចស្វាគមន៍បើកកម្មវិធីប្រធានមន្ទីបរិស្ថានខេត្តកែបបានថ្លែងសុរន្ទកថាស្ដីពីទិវាបរិស្ថានជាតិ និង អន្តរជាតិព្រមទាំងបញ្ហាកំណើនទឹកសមុទ្រដែលជាប្រធានបទសំខាន់ក្នុងកម្មវិធី អង្គមេទិញក្នុងថ្ងៃនេះផងដែរ។
 បន្ទាប់ពីនោះ លោកកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការ.... បានឡើងធ្វើការអានសារលិខិតរបស់​​រាជ្យ​​រដ្ឋាភិបាលកម្ពុជាដែលស្ដីពីបរិស្ថាន បញ្ហាកំណើននីវ៉ូទឹកសមុទ្រ ការប្រែប្រួសអាកាសធាតុ ឧស្ម័នផ្ទះកញ្ចក់ និងបញ្ហាជាច្រើនទៀតពាក់ព័ន្ធនឹងបរិស្ថាន
 ជាកិច្ចបន្តរនៃកម្មវិធី លោក តឹក សុវណ្ណារ៉ា ដែលជានាយកប្រតិបត្តិអង្គការសង្គមស៊ីវិល មិនមែន​​រដ្ឋាភិបាល ក៏បានលើកឡើងពីការរាំងស្ទះការអភិវឌ្ឍដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ កំណើនទឹកសមុទ្រ និង គ្រោះរាំងស្ងួតជាដើម ហើយលោកក៏៏បានស្នើឲ្យរដ្ឋាភិបាលមានវិធានការការអភិវឌ្ឍនិងដោះស្រាយផងដែរ។
 បន្ទាប់មកឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបក៏បានធ្វើសន្ទរកថាពីបញ្ហាកំណើននីវ៉ូទឹកសមុទ្រព្រមទាំងសំណូមពរឲ្យប្រជាជនទាំងអស់ជួយគ្នាថែររក្សាបរិស្ថាន ដាំដើមឈើមនុស្សម្នាក់ដើមឈើមួយដើម ហើយឯកឧត្ដមក៏ធ្វើការបង្ហាញពីរបាយការស្ដីពីកំណើននីវ៉ូទឹកសមុទ្រដែលកំណើនឡើងដល់៣០ម៉ែតក្នុងរយៈពេល១០ឆ្នាំ
 ឯកឧត្ដម កែនសត្ថាក៏បានបន្តទៀតថា កាលពីមុននៅមានឆ្នេរតំបន់ព្រែកតានេនមិនទាន់មានផ្លូវធ្វើដំណើរនោះទេដែលជាហេតុធ្វើឲ្យមាននេសាទខុសច្បាប់ តែនៅពេលបច្ចុប្បន្ននៅតំបន់ព្រែក​​​តានេនមានការអភិវឌ្ឍដោយមានផ្លូវចូលទៅដល់និងមានការការពារពីសំណាក់រដ្ឋាភិបាល
 ជាការបញ្ជាក់បន្ថែមទៅលើកម្មវិធីនេះផងដែរ ឯកឧត្ដមបណ្ឌិត សាបូ អូហ្សាណូ ក៏បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្ដ្រមួយ សម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋក្នុងការថែររក្សាបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹង កាកសំណល់រាវ ហានីភ័យនៃគ្រោះធម្មជាតិ។និងជាចុងបញ្ចប់នៃកម្មវិធីក៏មានការសួរនិងឆ្លើយសំនួរយករង្វាន់ ព្រមទាំងធ្វើការដាំដើមឈឺរួមគ្នាជាសញ្ញានៃការការពារបរិស្ថានផងដែរ