ក្រុមហ៊ុន Honda ចែកមួកសុវត្ថិភាព

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, June 23, 2015

News Weather in Kep province

Kep​​: on  June 23 2015
News sources said that in the Kep Province have a big rain on  June  2015  Normal have a rainfall this season is the season people's farm State.

According to his words Ouchchet, said the rain started to rain since June 20, 2015 beginning. And he was also happy for the rain, because it is the farming season and he also remembered the rain, so he farmed.

He also added that the rain can make some citizen in Kep have a lot of difficulty a bit because some people fishing business at sea That is why they find it difficult to go fishing in the sea.

ចិត្តវិជ្ជារបស់ទំនាក់ទំនង

ដូចម្ដេចដែលហៅថា ចិត្តវិជ្ជា?
ចិត្តវិជ្ជាគឺជាការសិស្សាអំពី វិទ្យាសាស្រ្តនៃមុខងារផ្លូវចិត្តនិងឥរិយាបថរបស់មនុស្សលោកចម្ដេចដែលហៅថា គំនរ​សារទៅតាមភេទដែលមនុស្សម្នាក់ៗ? គំនរ​សារទៅតាមភេទដែលមនុស្សម្នាក់ៗគឺជាការប្រមូលផ្ដុំ​ ការបណ្ដុះបណ្ដាល   
          ​សង្គមនិងមនោគមន៍។ហើយពួកយើងកំពុងរកឃើញសុក្រឹតជាច្រើនដែលជំទាស់
រ         និងសកល។
                    ចរិកមនុស្ស​ ០ទៅ៧​ ឆ្នាំ​  ក្មេង
                     ៨ ទៅ ១១​ ឆ្នាំ​  ក្មេង
                     ១២ ទៅ ២០  ក្មេងជំទង់
                     ២០​ ទៅ ៣០ យុវជន យុវនារី
                     ៣០ ​ទៅ ៤០ មនុស្សពេញវ័យយុវជន
                     ៤០​ ទៅ ៥០ មនុស្សពេញវ័យ
                      ៥០​ ទៅ ៦០ ចាស់ ទុំ 


Monday, June 22, 2015

រឿងឈ្លបរាត្រី​ Nightcrawler

  • ដឹកនាំ​ដោយលោក Dan Gilroy
  • តារា​ដែល​សម្ដែងលោក Jake Gyllenhaal , 
  • ចំនុចដែលល្អរបស់រឿងឈ្លបរាត្រី​ (Nightcrawler)
  • ចង់បង្ហាញអោយឃើញនៅភាពតស៊ួអត់ធ្មត់និងការព្យាយាមដើម្បីដល់គោលដៅ
  • ចំនុចដែលមិនល្អគឺគាត់បានលើកសព្វបុរសម្នាក់ដាក់នៅក្បែឡានហើយមួយទៀតគឺគាត់ដឹងថាបុរសម្នាក់នៅក្នុងឡានមិនទាន់ស្លាប់គាត់ក៍ប្រើមិត្តរបស់គាត់ដែលមានឈ្មោះ Rick អោយចួលទៅថតតែត្រូវជនល្មើសនោះបានបាញ់ Rick ស្លាប់ទៅនេះហើយគាត់បានធ្វើអោយមានការកើតហេតុដើម្បីធ្វើអោយមានព័ត៍មាន
ពេល​លោក Louis Bloom ដែល​ជាបុរសវ័យក្មេង​ម្នាក់ បាន​អស់សង្ឃឹម​សម្រាប់​ការងារ​ ​របស់គាត់ក្រោយមកគាត់បានធ្វើដំនើរនៅតាមផ្លូវជាតិមួយហើយគាត់ក៍បានជួបនិងព្រឹត្តិការណ៍គ្រោះថ្នាក់មួយពេលនោះហើយធ្វើអោយលោក Louis Bloomមានចំណាប់អារម្មណ៍ទៅលើអ្នកកាសែត។


ពេលនោះលោក Louis Bloom បានត្រលប់មកដល់ផ្ទះវិញក៍បើកទូរទស្សន៍មើលព័ត៍មានពេលនោះគាត់បានឃើញព័ត៍មានកើតហេតុពេលនោះហើយធ្វើអោយគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកការសែត។គាត់ក៍បានទិញកាមីរ៉ាមួយគ្រឿងដើម្បីថតរាល់សកម្មភាពដែលបានកើតឡើងនៅទីក្រុង LA


​លោក Louis Bloomបានតាងខ្លួនជាអ្នកកាសែតដោយចុះទៅយកព័ត៍មានជាក់ស្ដែងក្រោយពីលោកបានថតយកនៅព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្រោយមកលោកLouis Bloomបានយកវីដេអូដែលខ្លួនបានថតមកយកទៅអោយលោកស្រីNinaដែលជាស្រីជើងចាស់របស់ទូរទស្សសន៍ព័ត៍មាន។
ដោយបន្ទាប់មកគាត់បានទៅចុះយកព័ត៍មានមួយទៀតដែលជាព័ត៍មានគ្រោះចរាចរណ៍តែគាត់បានលើកសព្វបុរសម្នាក់ដាក់នៅក្បែរឡាន។នៅពេលចុងក្រោយលោកLouis Bloomបានបង្កើតព័ត៍មានមួយអំពីបទឧក្រឹដហើយពេលនោះហើយដែលធ្វើអោយមិត្តរបស់គាត់ដែលមានឈ្នោះ Rick បានស្លាប់។ក្រោយមកគាត់ក៍បានក្លាយជាអ្នកកាសែតទៅតាមអ្វីដែលគាត់បានគិត។



ក៍ប៉ុន្តែលោកLouis Bloomពុំបានរៀនពីការធ្វើអ្នកកាសែតទេ។ហើយលោកLouis Bloom​ក៍បានធ្វើខុសនៅចំនុចខ្លះដែលមិនត្រូវបានធ្វើដូចជាលើកសព្វបុរសម្នាក់ដាក់នៅក្បែឡាននិងលោក Louis Bloomបានធ្វើរឿងមួយដែលមិនគួរអោយធ្វើដូចជាបង្កើតរឿងដែលធ្វើអោយមិត្តរបស់គាត់បានស្លាប់។ព្រោះដោយសារតែគាត់ដឹងថាជនល្មើសនោះមិនទាន់ស្លាប់គាត់ក៍ប្រើ Rick អោយទៅមើល។
រូបទី១ http://gaodaa.com/wp-content/uploads/2015/02/Nightcrawler.2014.jpg
រូបទី២ http://i2.wp.com/www.freaksugar.com/wp-content/uploads/2014/10/Nighcrawler-still-04.jpg
រូបទី៣ http://i.huffpost.com/gen/1926533/images/o-NIGHTCRAWLER-TRAILER-facebook.jpg

Sunday, June 21, 2015

អង្គការណាសា(NASA) នឹងនំាយើងឲ្យស្គាល់ភពភ្លុយតុង

 ប្រព័ន្ធព្រះអាទិត្យ ភ្លុយតុង
 ភ្លូយតុង(Pluto) ជាភពមួយដែលសិ្ថតនៅចំងាយឆ្ងាយជាងគេ នៅក្នុងប្រពន្ធព្រះអាទិត្យ ដែលមានចំងាយ បីរយកោដិ ម៉ាយល៍(4828032000 គីឡូម៉ែត)។ ភ្លុយតុង ត្រូវបានគេស្គាល់ថាគឺជាភពដែលតូចជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ និងជាភពទី៩ផងដែរ។ ភពភ្លុយតុង គឺត្រជាក់ខ្លាំងណាស់ មានសីតុណ្ហាភាពនៅលើភពភ្លុយតុងគឺពី 375 ទៅ 400 អង្សារក្រោមសូន្យ។ ភពភ្លុយតុង គឺនៅឆ្ងាយពីភពផែនដី ដែលអ្នកវិទ្យាសាស្ត្រអាចដឹងតិចតួចបំផុតពីវា ហើយភពនេះត្រូវបានគ្រប់ដណ្ដប់ដោយទឹកកក។ វាជាភពទី៩នៃភពដែលស្ថិតនៅក្នុងប្រពន្ធ័ព្រះអាទិត្យ ហើយវាទទួលបានពន្លឺព្រះអាទិត្យ បានតិចតួចបំផុត។ នៅភពនេះពោពេញទៅដោយភាពងងឹតអន្ធកាល ព្រោះពន្លឺព្រះអាទិត្យទៅដល់ខ្សោយបំផុត។ អង្គការណាសាបាន បញ្ជូនឧបករណ៍ទៅភពនេះ ដើម្បីដឹងពីពេលវេលារបស់ភពភ្លុយតុងនេះ។

Thursday, June 18, 2015

ក្រដាសប្រាក់ ១០ដុល្លារ សហរដ្ឋ អាមេរិក នឹងកែប្រែថ្មី ដោយយករូប របស់ស្ត្រីឆ្នើម ម្នាក់មក ដាក់ជំនួស

អាមេរិក៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីរតនាគារជាតិ របស់សហរដ្ឋ អាមេរិក បានធ្វើការប្រកាស មួយទាក់ទង ទៅនឹងការផ្លាស់ប្តូរ កំណែទម្រង់ថ្មី ទៅលើក្រដាសប្រាក់ ១០ដុល្លារ ដោយក្នុងនោះគឺ បានកែប្រែរូបចាស់ចេញ ដោយដាក់ជំនួសមកវិញ នូវរូបភាព របស់ស្ត្រីដ៏ឆ្នើមម្នាក់ ដែលរឿងនេះ ខានកើតមាន អស់រយៈពេលច្រើនជាង ១សតវត្ស ទៅហើយ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា លោករដ្ឋមន្ត្រីនៃ រតនាគារជាតិ របស់សហរដ្ឋ អាមេរិក គឺលោក Jack Lew បានធ្វើការប្រកាស កាលពីថ្ងៃព្រហស្បត៍ នេះថាក្រដាសប្រាក់ ១០ដុល្លារថ្មី នឹងត្រូវដាក់បង្ហាញ នៅអំឡុងឆ្នាំ២០២០ ហើយក្នុងនោះគឺ នឹងត្រូវមាន រូបភាពរបស់ ស្ត្រីដ៏ឆ្នើមម្នាក់ ដែលមានស្នាដៃ ល្អគ្រប់គ្រាន់ក្នុងការ តំណាងឲ្យតម្លៃនៃ ប្រជាធិបតេយ្យភាព របស់ជនជាតិ អាមេរិក មកបញ្ចូលក្នុង ក្រដាសប្រាក់ដ៏ ថ្មីស្រឡាងនេះ។ ម្យ៉ាងវិញទៀត សម្រាប់ឆ្នាំដែល នឹងដាក់ចេញ ឲ្យប្រើប្រាស់នោះ គឺអាចនឹងធ្វើឡើង រួមគ្នាជាមួយនឹង ថ្ងៃខួប១០០ឆ្នាំ ដែលស្ត្រី អាចទាមទារ សិទ្ធិចូលរួមបោះឆ្នោត បានសម្រេច នៅក្នុងសហរដ្ឋ អាមេរិក។

ក្រដាសប្រាក់ ១០ដុល្លារអាមេរិក ដែលកំពុងប្រើប្រាស់ នាពេលសព្វថ្ងៃ
លោក Jack Lew បាននិយាយថា “ក្រដាសប្រាក់ ដែលរួមមាន រូបថតរបស់អ្នកដឹកនាំ កំពូលៗរបស់ សហរដ្ឋអាមេរិក ព្រមទាំងសញ្ញាសំគាល់ផ្សេងៗ ទៀតនោះគឺដើម្បី បង្ហាញ ក៏ដូចជា រំលឹកឡើងវិញ នូវកិត្តិយស និងភាពថ្លៃថ្នូរ តាំងពីអតីតកាល មកដល់ពេល បច្ចុប្បន្នរបស់ ប្រទេសយើង”។
គាត់បានបន្តទៀតថា “សម្រាប់ក្រដាសប្រាក់ ១០ដុល្លារ ដ៏ថ្មីរបស់យើង នឹងសម្រេចដាក់ បញ្ចូលរូបភាព របស់ស្ត្រីឆ្នើម ដើម្បីឆ្លុះបញ្ចាំង អំពីមហិច្ឆតា នៅថ្ងៃអនាគត ដែលមានភាព ខ្លាំងក្លាដូច ទៅនឹងអ្វី ដែលពួកយើង ធ្លាប់បានធ្វើ នៅពេលអតីតកាល រួចមកហើយ។ សម្រាប់ស្ត្រី ដែលនឹងត្រូវ ដាក់បញ្ចូលក្នុង ក្រដាសថ្មីនោះ គឺមិនទាន់បាន សម្រេចនៅឡើយទេ ព្រោះថាកំពុង តែស្ថិតនៅក្នុង ដំណាក់កាល បោះឆ្នោតដើម្បី ជ្រើសរើសមនុស្ស ដ៏សក្តិសមម្នាក់”។


រូបិយប័ណ្ណដែលមាន បង្ហាញរូបភាព ស្ត្រីឆ្នើមរបស់ អាមេរិក ដែលខានប្រើ ជាង១សតវត្ស មកហើយ
គួរបញ្ជាក់ផងដែរថា រូបភាពរបស់ស្ត្រីឆ្នើមៗ នៃសហរដ្ឋអាមេរិក ខានលេចមុខនៅ លើរូបិយប័ណ្ណ របស់សហរដ្ឋអាមេរិក អស់រយៈពេល ច្រើនជាង១សតវត្ស មកហើយ ទើបដំណឹងមួយនេះ បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង៕
បេក្ខភាពសំខាន់ៗ មួយចំនួនដែល អាចនឹងត្រូវ ដាក់បញ្ចូលក្នុង ក្រដាសប្រាក់ ១០ដុល្លារ ថ្មី៖

Harriett Tubman និរាក្រីតិជន (អ្នកទាមទារ ឲ្យមានការ លើកលែងទោស ទៅដល់ពួកទាសករ) របស់សហរដ្ឋអាមេរិក

Rosa Parks សកម្មជនទាមទារ សិទ្ធិឲ្យពលរដ្ឋ (ឆ្វេង) Eleanor Roosevelt ស្ត្រីទីមួយ របស់សហរដ្ឋ អាមេរិក (ស្តាំ)

Betsy Ross អ្នកបង្កើតទង់ជាតិ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៧៧៦

Ida B. Wells អ្នកដឹកនាំក្រុម ទាមទារសិទ្ធិមនុស្ស (ឆ្វេង) Susan B. Anthony អ្នកទាមទារ សិទ្ធិបោះឆ្នោត ជូនស្ត្រីក្នុង សហរដ្ឋអាមេរិក (ស្តាំ)

Wimla Mankiller អ្នកដឹកនាំសញ្ជាតិអាមេរិក (ឆ្វេង) Magaret Sanger សកម្មជនគ្រប់គ្រង នៃការចាប់កំណើត របស់ទារក (ស្តាំ)

Tuesday, June 9, 2015

ក្រុមហ៊ុន ហុងដា អិន ស៊ីអិច ចែកមួកសុវត្ថិភាពក្នុងកម្មវិធី «ក្តីបារម្ភដ៏ធំពីហុងដា» ចូលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៧:៥៧

  •  ការអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាពក្នុងពេលបើកបរ។ 
  • តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
  •  ក្តីបារម្ភពីហុងដា ក្រោមប្រធានបទ «ស្រលាញ់នរណាម្នាក់ ត្រូវពាក់មួកសុវត្ថិភាព» ដើម្បីឆ្លើយតបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី 
  • តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
  • ក្រុមហ៊ុន ហុងដា អិន ស៊ីអិច ចែកមួកសុវត្ថិភាពក្នុងកម្មវិធី«ក្តីបារម្ភដ៏ធំពីហុងដា» 
រាជធានីភ្នំពេញ ៖ ដោយឃើញពីឧបទ្ទហេតុនៃគ្រោះថ្នាក់ចរាចរណ៍កើតគ្រប់លើដងផ្លូវ និងបណ្តាលឲ្យស្លាប់ រងរបួសធ្ងន់-ស្រាលជារៀងរាល់ថ្ងៃនោះ ក្រុម ហ៊ុន ហុងដា បានរៀបចំកម្មវិធី ​«​ក្តី​បារ​ម្ម​ដ៏​ធំធេង​ពី​ហុងដា» និងចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក។ កម្មវិធីរៀបចំឡើងការពីរសៀលថ្ងៃទី០៩ មិថុនា នៅមជ្ឈមណ្ឌលកោះពេជ្រក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកដួង យ៉ាណាត ប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាពបើកបរតំណាងក្រុមហ៊ុន ហុងដា អិន ស៊ីអិច លើកឡើងថា ការរៀបចំកម្មវិធីថ្ងៃនេះ ក្តីបារម្ភពីហុងដា ក្រោមប្រធានបទបទ«ស្រលាញ់​នរណា​ម្នាក់ ត្រូវ​ពាក់​មួកសុវត្ថិភាព»   ដើម្បីឆ្លើយតបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលត្រូវបានរដ្ឋសភា ទើបអនុម័តថ្មីៗនេះ តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពជាចាំបាច់ក្នុងពេលធ្វើដំណើរ និងគោលបំណងកាត់បន្ថយរងប៉ះទង្គិចដល់ក្បាល ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
លោកបន្តថា ក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការងារចរារចរណ៍តាំងពីឆ្នាំ២០០៨មកម៉្លេះ ដោយបានបង្កើតសាលាបង្រៀនបើកបរទោចក្រយានយន្ត និងច្បាប់ចរាចរណ៍ ដើម្បីអប់រំបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃឲ្យយល់ដឹងពីច្បាប់ និងសុវត្ថិភាពក្នុងពេលបើកបរ។ រហូតមកដល់ពេល នេះ សាលាបានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាកបាទក្រហម មន្ទីសាធារណការ និងដឹកជញ្ជូន មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងបណ្តាលអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធវិស័យចរាចរណ៍នានា និងបានបណ្តុះបណ្តាលសិក្ខាកាមបានចំនួន៣៥.៤២៥នាក់ ។
ជាងនេះសាលាបានចុះទៅបង្រៀនកុមារនៅថ្នាក់ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ឲ្យយល់ដឹងពីស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍។ ចំណែកលោកបណ្ឌិត ខាន់ឆៃ កៀស្រីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហុងដា មានប្រសាសន៍ថា ក្រុមហ៊ុន ហុងដា គឺជាក្រុមហ៊ុនមួយដែលនាំចូលផ្តាច់មុខនូវផលិតផលម៉ូតូម៉ាកហុងដា រថយន្តម៉ាកហុងដា និងម៉ាស៊ីម៉ាកហុងដា ដែលកំពុងពេញនិយមពីសំណាងអតិថិជន។
បច្ចុប្បន្ន ក្រុមហ៊ុនមានសាខាចែកចាយចំនួន៥៧ នៅទូទាំងប្រទេសកម្ពុជា។ លោកបន្តថា កម្មវិធីថ្ងៃនេះ ដើម្បីឆ្លើយតបនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលតម្រូវឲ្យអ្នកបើកបរ និងអ្នកចូលរួមដំណើរជាមួយត្រូវពាក់មួកសុវត្ថិភាព ហើយក្រុមហ៊ុននឹងចែកមួកសុវត្ថិភាពដល់អតិថិជនហុងដាដែលគាំទ្រម៉ាកហុងដា។ គួរបញ្ជាក់ថា កម្មវិធីដែលរៀបចំដោយក្រុមហ៊ុនហុងដា មានការចូលរួមតំណាងពីគណៈកម្មាធិការជាតិសុត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងកាកបាទក្រហម តំណាងសាលារាជធានីភ្នំពេញ តំណាងអង្គការមូលនិធិបង្កការរបួសអាស៊ី និងម្ចាស់សាខាទាំងអស់៕
ប្រ
 រូបទី១ http://i.kspg.co/2015/6/c2d251f8-eaaa-47b0-ba99-c838be2dda73.jpg
រូបទី២ http://i.kspg.co/2015/6/0683a60f-7f0f-4301-b688-42360e2b1fab.jpg
 រូបទី៣ http://i.kspg.co/2015/6/affb96d9-e69b-43e2-9309-48ef486121df.jpg
 រូបទី៤​ http://i.kspg.co/2015/6/bc93280d-33fd-481b-aeff-c8e0a0059597.jpg

Sunday, June 7, 2015

រឿង Dangerous Boys

  •   ពត៌មានអំពីរឿងៈ ចំណងជើង  ភាសាអង់គ្លេសៈ Dangerous Boys  ​​​​​​​
  • ចំណង់ជើងភាសាថៃៈWai Peng Nak Laeng Kha Sun 
  •  ចំណងជើងភាសាខ្មែរៈក្រុមក្មេងស្ទាវអ្នកលេងខោខ្លី   
  • ​ថ្ងៃចេញៈ០៩តុលា២០១៤   ប្រភេទរឿងៈ វាយតប់, ល្ខោន 
  •  ​រយៈពេលៈ១២០នាទី  ​
  • ចាងហា្វងៈផូច អារណូន( Poj Arnon)
  •  តារាសម្តែងមានNick (Kunatip Pinpradub), James (Puvadol Vechwongsar), Oil (Rittichai Tasalika), Ice (Metakorn Supapuntaree), Mark (Witawas Taokunlue), Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak), Bat (Nongbew Kaokong), Matoom (Tachin ploypetch), May (Patarawarin Timkul), Pu – Blackhead (Arnon Saisangjan), Pa’Mouth (Suda Chuenban) 
  • ម្តាយចិត្តមានស្រលាញ់,អាណិតនិងតាមជួយកូនជានិច្ចទោះបីជាកូនជាមស្សនុល្អឫអាក្រក់ 
  • មិត្តភក្តិល្អគឺជាមិត្តដែលចេះជួយគ្នាពេលមានបញ្ហា និងចេះអប់រំមិត្ត 
  • សាលាដែលមានវិន័យល្អគឺពេលដែលសិស្សមានបញ្ហាអ្វីមួយតែងតែប្រាប់អាណាព្យាបាលឲ្យបានដឹងនិងទូន្មានអប់រំ (មិនមែនជេស្តីបន្ទោសគ្មាន់សួររកហេតុផលត្រឹមត្រូវ) 

រឿងថៃ មួយដែលផ្តល់ការអប់រំដល់ ក្រុមយុវជនដែលចូលចិត្តប្រព្រឹត្តិខុសក្មេងស្ទាវវាយ តបគ្នានៅក្នុងសាលា។មានក្មេងស្ទាវពីរក្រុម ​ មកពីសាលាទាំពីរដែលខុសៗគ្នាដោយសារ សាលាមួយមានវិន័យហើយសាលាមួយទៀតគ្មានវិន័យហេតុនេះធ្វើអោយមាន ការប៉ះទន្គិចគ្នារវាងក្មេងស្ទាវទាំងពីរក្រុមនេះ។
រាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ បើសិនជាយើងកំពុងតែមើលនៅចំនុចចាប់ផ្តើម នៃរឿង យើងនឹង មានចម្ងល់ថា ហេតុអីបានជាមានបញ្ហាក្មេងស្ទាវពីរក្រុមនេះបានកើតឡើង។













តើក្មេងស្ទាវទំាងពីរក្រុមនឹង ធ្វើការវាយតប់គ្នាឌឺដាក់គ្នាដើម្បីអ្វី?នេះជាចម្ងល់របស់អ្នកមើលរឿង  Dangerous Boysនៅចំនុចចាប់ផ្តើមក្បាលរឿង។ការមកស្រាយចម្ងល់គឺនៅពេល ដែលតួរអង្គមេក្រុមក្មេងស្ទាវ ខាងក្រុមខោខ្មៅ ធ្វើការប្រជុំជាមួយ អធិការនី សាលា។ ហើយពួកគេបានបកស្រាយ ប្រាប់អធិការនី ខុសៗថាពួកគេធ្វើការវាយតប់ដើម្បីកេរ្តិ៍ ឈ្មោះរបស់សាលា ហើយម្នាក់ទៀតថា ធ្វើការវាយតប់ដើម្បីមិត្តភក្តិរបស់គេជាដើម។
តែបញ្ហាពិតប្រាកដ ដែលនំាឲ្យមានការវាយតប់គ្នារវាងសិស្សសាលាទំាងពីរក្រុមនេះនៅ មិនទាន់មានមូលហេតុជាក់លាក់នៅឡើយ។នាយកសាលាទំាងពីរភាគគីបានចាប់ ផ្តើមសួររកមូលហេតុដែលនំាឲ្យមានការវាយតប់គ្នាទៅវិញទៅមក ព្រមទាំងហៅឪពុកម្តាយ របស់សិស្សមកណែនាំទៀតផង។ ដល់ត្រឹមវគ្គនេះយើងឃើញថាៈ មូលហេតុទី២ដែលនំា ឲ្យមានការវាយតប់គ្នាចាប់ផ្តើម បង្ហាញបន្តិចម្តងៗ តាមដំណាក់កាលរបស់សាច់រឿង។
 ដូចនេះមូលហេតុ និងកំហុសដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពី
ឪពុកម្តាយទំាងសងខាង។ ដោយម្តាយរបស់យុវជន ស្ទាវឈ្មោះ ផែង ធ្វើការកាន់ជើង កូនហើយ
មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមតែចិត្ត។​ ចំណែកឯម្តាយខាង យុវជនស្ទាវឈ្មោះ ភីង ជាមនុស្សដែលខូចចិត្តរឿងស្នេហា ប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ។















 មូលហេតុទី២ គឺ មកពីសាលាតែម្តង គឺសាលាមិនបានធ្វើឲ្យសិស្សគោរពវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យឃើញថា យុវជនដែលសិក្សានៅសាលាដែលមានឯសណ្ឋា ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូ មិនមាន វិជា្ជជីវះក្នុងការបង្រៀនសិស្ស។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នា ទាំងពីរក្រុម។ ចំណែកបញ្ហាទី៣ គឺមកពីសិស្សមានស្នេហា បងធំក្មេងទំនើងទាំងពីរក្រុម ស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។
ផែង និងភីង ស្រឡាញ់ស្រី ម្នាក់ដែល តែស្រីនោះស្រឡាញ់តែភីងទេដូចនេះហើយបានជាផែង ខឹងនឹង ភីង ហើយ តាមរករឿងវាយតប់ប្អូនប្រុសរបស់ភីង ។ មូលហេតុនេះហើយបានធ្វើឲ្យភីងមិនអាច បញ្ឍប់ការវាយតប់នឹងចង់សងសឹកជាមួយផែងឲ្យប្អូនប្រុសរបស់ខ្លួន។
ទាំងនេះសុទ្ធសឹងតែជាមូលហេតុធំៗ ដែលបានបង្ករឲ្យមានបញ្ហាវាយតប់គ្នាមិនចេះចប់ មិនចេះហើយ នៅក្នុងរឿង Dangerous Boys។
អ្នកមើលឆ្ងល់ទៀតហើយ ! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាចដោះស្រាយបាន បានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា? ចំណុចបែបនេះនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីស ចាប់ខ្លួនពួកគេហើយ ម្តាយរបស់ផែងនិងភីង បាន ទៅរំដោះកូនឲ្យចេញពីគុកវិញ។ ពេលនោះហើយដែលយុវជនទាំងពីរបានចាប់ផ្តើមនឹងដល់ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។
 ម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ ចំណែកភីង ឈប់ដើរវាយតប់គ្នាមួយរយះ។ ហើយភីងក៏បានសុំទោសម្តាយថាឈប់វ៉ាយគ្នាហើយកែខ្លួនមកធ្វើជាមនុស្សល្អវិញ។























ដោយសារគុំនំរបស់ផែងដែលជាសត្រូវរបស់ភីង នៅតែមានចិត្តខឹងច្រណែននឹង ក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីង។ ផែងបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុស របស់ភីងមិនឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។
 ពេលនោះភីង ចង់ជួយប្អូនរបស់ខ្លួន ភីង ក៏បបួលផែង វ៉ៃមួយទល់នឹងមួយ។ ហើយឲ្យក្រុមប្អូនប្រុសរបស់ខ្លួនទៅប្រគុំតន្ត្រី។ ភីងធ្វើការវ៉ៃមួយស្មើរជាមួយភីង ដោយមានសង្សារនៅឈរមើល។ ផែងបានវាយភីង ពេញទំហឹងដែលធ្វើឲ្យភីង ដួលដេកនឹងដី។ តែក្រោយមកភីងក៏បានពង្រឹងស្មារតីឡើងវិញ ហើយធ្វើការវាយទៅផែងវិញ ដែលធ្វើឲ្យផែងដូលដេកលើដី។
 តែស្របពេលនោះប៉ូលីស ក៏មក ហើយឃាត់អ្នកទំាងពីរ និងក្រុមកូនចៅរបស់ផែង ដាក់គុក។ នេះជាពេលបញ្ចប់របស់សាច់រឿង ។
 ក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធ គ្នាដោយមានលក្ខណះខុសពី លើកមុនៗ។ ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសំលឹងភ្នែកដាក់គ្នាហាក់ដូចចង់ ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុម ទំលាក់អាវុធចោលរៀងៗ ខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។ ហើយពួកគេឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕