ក្រុមហ៊ុន Honda ចែកមួកសុវត្ថិភាព

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, July 28, 2014

ការធ្វើទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេង

ការធ្វើទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេង









វិស័យទេសចរណ៍ដែលមានលក្ខណៈផ្សងព្រេងគឺជាទេសចរណ៍មួយប្រភេទដែលពាក់ព័ន្ធនឹងការរុករករបស់ផ្សេងៗឬធ្វើដំណើរទៅតំបន់ដាច់ស្រយាលដែលជាការធ្វើដំណើរដោយមិនបានការរំពឹងទុកជាមុនវិស័យទេសចរណ៍បែបលក្ខណៈផ្សងព្រេងគឺវាមានភាពមិនប្រក្រតីដែលវាជាថ្ងៃឈប់សម្រាករបស់ភ្ញៀវទេសចរណ៍ស្វែងរកនូវអ្វីៗដែលផ្សេងៗពីគ្នា ហើយវាខុសពីការវិស្សមកាល និងលំហែកាយ។ 

Monday, July 21, 2014

ភ្នំវល្លិ

ភ្នំវល្លិ

​   

ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្មចូល  ជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេសដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និង បរទេសចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះគឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរណ៍មកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជនកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀតនឹងបានដល់ភ្នំវល្លិ ។


ឆ្នេរសមុទ្រក្រុងព្រះសីហនុ

ឆ្នេរសមុទ្រក្រុងព្រះសីហនុ








ឆ្នេរសមុទ្រក្រុងព្រះសីហនុ គឺជារមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុជាតំបន់ទេសចរណ៏ដែលគួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនោះក្រុងព្រះសីហនុគឺជាកន្លែងដែលគួរអោយចាប់អារម្មណ៍ណាស់សំរាប់ភ្ញៀវទេសចរណ៏ជាតិនិងភ្ញៀវទេសចរណ៏អន្តរជាតិក្រុងព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ត្រូពិចក្តៅហើយសើមដែលស្ថិតនៅភាគខាងលិចនិងភាគខាងត្បូងដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើនចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្មចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជាឆ្នេរជ័យជំឆ្នេរកោះពស់ឆ្នេរឯករាជ្យឆ្នេរសុខាឆ្នេរអូរឈើទាលនិងឆ្នេរអូត្រេះក្រុងព្រះសីហនុជាខេត្តមួយដែលមាន​សោភ័ណ្ឌ​ភាព​ស្រស់ស្អាត។ មូល​ហេតុ​ដោយសារ​ក្រុង​ព្រះសីហនុមាន​ ទីកន្លែង​កំសាន្ត​ពិសេសៗដែលទាក់ទាញ​អារម្មណ៏​ភ្ញៀវ​ទេសចរណ៏​ជាតិ​ និង​ភ្ញៀវទេសចរណ៏អន្តរជាតិ  ហើយឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​មានដូចជា ឆ្នេរ​សមុទ្រឯករាជ្យ ( ​​អូរ​តែល​ប្រាំពីរ​ជាន់) ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាលឆ្នេរអូរត្រេះឆ្នេរហាវ៉ៃឆ្នេរម្លប់ជ្រៃទឹកធ្លាក់ក្បាលឆាយជាដើមចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូរឈើទាលជាដើម។

ការធ្វើទេសចរណ៍ដែលមានលក្ខណៈ​​ជាជនបទ




 
 ការធ្វើទេសចរណ៍ដែលមានលក្ខណៈ​​ជាជនបទ
ទេសចរណ៍ដែលមានលក្ខណៈជនបទគឺជាការធ្វើដំណើរទស្សនៈកិច្ចនៅតាមតំបន់ឬភូមិភាគជនបទណាមួយ។ វាសំដៅទៅលើទីកន្លែងណាមួយដែលមានមនុស្សទៅទស្សនាជាលក្ខណៈកំសាន្ត​ផ្សេងៗនៅតាមស្រុក​ ភូមិរបស់ខ្លួន​។

សរុបរួមមក ការធ្វើទេសចរណ៍ជាលក្ខណៈជនបទមានន័យថាការលំហែកាយ​​ ឬ​ការ​ធ្វើសកម្មភាពផ្សេងៗដើម្បីសេចក្តីសប្បាយរីករាយឬដើម្បីកាត់បន្ថយ​ភាពតានតឹង​ពីការសិក្សានិងអាជីវកម្មការងារដើម្បីគោលបំណងផ្សេងៗដែលមានទីតាំងនៅមិនឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ​។

Thursday, June 26, 2014

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ

ការកម្សាន្តជាមួយនឹងធម្មជាតិនៅលើភ្នំបូកគោ


ការជិះកង់និងរ៉ឺម៉ក
នៅលើភ្នំបូកគោនេះអ្នកអាចរីករាយនឹងការទស្សនាធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្រ្តនានាតាមរយៈការជិះកង់ឬរ៉ឺម៉ក។ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ពេញមួយឆ្នាំលើភ្នំបូកគោ នឹងធ្វើឲ្យលោកអ្នករីករាយបាត់អស់ទុក្ខកង្វល់នានាសូមកុំភ្លេចដកដង្ហើមវែងៗស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅពេលដែលលោកអ្នកទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ភ្នំបូកគោ។
ការដើរព្រៃ
ចូលរួមធ្វើការរុករកនូវសម្រស់ធម្មជាតិដែលលាក់កំបាំងក្នុងព្រៃបូកគោជាមួយនឹងកម្មវិធីដើរព្រៃ ដែលមានរយៈពេលចាប់ពី3ម៉ោងដល់7ម៉ោង។ ដើមរុក្ខជាតិចម្លែកៗតូចធំនានាជាច្រើនប្រភេទនៅលើភ្នំបូកគោ នឹងទាក់ទាញការចាប់អារម្មណ៍របស់លោកអ្នកឲ្យភ្លេចអស់ពីភាពភ័យខ្លាចនិងនឿយហត់ដែលមាន ផ្ទុយទៅវិញភាពស្រស់ស្អាតរបស់ព្រៃបូកគោ នឹងធ្វើឲ្យអ្នកចម្លែកភ្នែក ប្លែកអារម្មណ៍ហើយរំភើបរីករាយជាប់ជានិច្ចរហូតដល់គោលដៅចុងក្រោយ។ អ្នកនាំផ្លូវរបស់យើងនឹងរង់ចាំស្វាគមន៍លោកអ្នក ដើម្បីធ្វើដំណើរស្វែងរកភាពរំភើបរីករាយនិងអារម្មណ៍ជោគជ័យសម្រាប់ដំណើរកម្សាន្តលើភ្នំបូកគោ ដូចដែលលោក រូលូស បានធ្វើកន្លងមកផងដែរ។
កន្លែងសមាធិ








កន្លែងសមាធិមិនថាទីតាំងសម្រស់ធម្មជាតិឬបរិយាកាសឧទ្យានជាតិភ្នំបូកគោមានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការកម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្តនៅមិនឆ្ងាយពីរមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្តិសិទ្ធិជាច្រើនដែលកំពុងរង់ចាំលោកអ្នកមកសម្របន្ធូរអារម្មណ៍ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្តកែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លានិងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។

Friday, June 13, 2014

ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា

​             ការសាងសង់ ផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡា 
​   នៅសាលាបច្ចេកទេសដុនបូស្កូមានការរីកចំរើនជាច្រើនដូចជា ការសាងសង់​ ផ្ទះស្នាក់អ្នក​គ្រួ​ លោកគ្រួ និង កន្លែងលេងកីឡាទៅដល់សិស្សានុសិស្ស​ ហើយពេលបច្ចុប្បន្នផ្ទះស្នាក់លោកគ្រួបានសាងសង់រួចហើយរីឯផ្ទះស្នាក់អ្នក​គ្រួ​ និង កន្លែងលេងកីឡាកំពុងតែបន្តការសាងសង់បន្ថែមទៀត។


                                                   

Monday, June 9, 2014

វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា

                            វិធីរំលឹកវិញ្ញាណក្ខន២០ឧសភា
​   កាលពីព្រឹកថ្ងៃទី២០ ឧសភា ២០១៤ បានប្ររព្ធវិធីរំលឹកវិញ្ញាណក្ខន
នៅថ្ងៃទី២០​  ឧសភាដែលមានការចូលរួមពីសំណាក់សាលា
បច្ចេកទេសដុនបូស្កូកែប​សាលាអនុវិទ្យាល័យចំការដូងកងកម្លាំង
យោធា ​​លោកគ្រួ អ្នកគ្រួ ប្រជាពលរដ្ធ មន្រ្តីពាក់ពន្ធ័ជុំវិញខេត្តកែប(ចំនួន មនុស្សសរុប១៩៨៣នាក់)។ហើយ
លោកអភិបាលខេត្តកែបបានមានប្រសាសន៍ថាជារៀងរាល់ឆ្នាំតែងតែប្រារព្ធវិធីនេះឡើងដែលមានព្រះសង្ឈ សិស្ស និស្សិតបញ្ញាវន្តបានចូលរួមដើម្បី
ដល់ប្រជារាស្រ្តខ្មែរដែលបានស្លាប់ដោយរបបពលពតដោយចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ មេសា​ ១៩៧៥ ដែលធ្វើអោយពួកគេចងចាំទុកជាប្រវត្តសា
ស្រ្តសំរាបរំលឹកវិញ្ញាណក្ខន។ដោយពួកគេកុំពុងសប្បាយសំរាប់ការគ្មានសង្គ្រាមស្រាប់តែមានជនក្បត់ជាតិមកដុតបំផ្លាញហេដ្ឋារចនាសម្ពន័ហើយបណ្ដេញចេញពីទីក្រុងចាប់ព្រះសង្ឈសឹកធ្វើបាបយកសម្លាប់នៅជើងភ្នំ។
ហើយបង្រៀនមនុស្សអោយគ្មានធម៍មេតា ធ្វើប្រពន្ធព្រាត់ប្ដី កូនព្រាត់ម្ដាយ បងព្រាត់ប្អូន​ ហើយធ្វើអោយមនុស្សដឹងគុណដល់
ខ្លួនហើយអោយប្រជាជនធ្វើការច្រើនតែគ្មានអាហាបរិភោគគ្រប់
គ្រន់់។ហើយវត្តអារាមក្លាយជាគ្មានអ្វីសោះ។រហូតមកដល់់ពេលនេះហើយទើបបានេះជាគេប្ររព្ធេវិធីនេះឡើង។