Monday, June 9, 2014

អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ


អបអរសាទ ទិវាបរិស្ថានជាតិនិងអន្តរជាតិ 
      កាលពីព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៤ នៅខេត្តកែបបានប្រារព្ធពិធី អបអរសាទ ទីវា​បរិស្ថាន​ជាតិ និង អន្តរជាតិ ក្រោមប្រធានបទ រួមគ្នាទប់ស្កាត់កំណើននីវ៉ូទឹកសមុទ្រ តែកម្មវិធីប្រារព្ធនៅ ភូមិ​ព្រែកតានេន ឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ រដ្ឋបាល​ក្រសួង​បរិស្ថាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ដ្រីប៉ូលិស ក្រុមកាយារិទ្ធ ក្រុមកាកបាទក្រហម  សហភាព​សហព័ន្ធយុវជនកម្ពុជា បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ជុំវិញខេត្តកែបប្រមាណ ៨០០នាក់
 ជាកិច្ចស្វាគមន៍បើកកម្មវិធីប្រធានមន្ទីបរិស្ថានខេត្តកែបបានថ្លែងសុរន្ទកថាស្ដីពីទិវាបរិស្ថានជាតិ និង អន្តរជាតិព្រមទាំងបញ្ហាកំណើនទឹកសមុទ្រដែលជាប្រធានបទសំខាន់ក្នុងកម្មវិធី អង្គមេទិញក្នុងថ្ងៃនេះផងដែរ។
 បន្ទាប់ពីនោះ លោកកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការ.... បានឡើងធ្វើការអានសារលិខិត​របស់​​រាជ្យ​​រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ដីពីបរិស្ថាន បញ្ហាកំណើន​នីវ៉ូទឹក​សមុទ្រ ការប្រែប្រួស​អាកាស​ធាតុ ឧស្ម័នផ្ទះកញ្ចក់ និងបញ្ហាជាច្រើនទៀតពាក់ព័ន្ធនឹងបរិស្ថាន
 ជាកិច្ចបន្តរនៃកម្មវិធី លោក តឹក សុវណ្ណារ៉ា ដែលជានាយកប្រតិបត្តិអង្គការសង្គមស៊ីវិល មិនមែន​​រដ្ឋាភិបាល ក៏បានលើកឡើងពីការរាំងស្ទះការអភិវឌ្ឍដោយគ្រោះធម្មជាតិ​ដូចជា​ទឹក​ជំនន់ ខ្យល់ព្យុះ កំណើនទឹកសមុទ្រ និង គ្រោះរាំងស្ងួតជាដើម ហើយលោកក៏៏បានស្នើ​ឲ្យ​រដ្ឋាភិបាល​មានវិធានការការអភិវឌ្ឍនិងដោះស្រាយផងដែរ។
 បន្ទាប់មកឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបក៏បានធ្វើសន្ទរកថាពីបញ្ហា​កំណើន​នីវ៉ូ​ទឹកសមុទ្រព្រមទាំងសំណូមពរឲ្យប្រជាជនទាំងអស់ជួយគ្នាថែររក្សាបរិស្ថាន ដាំដើម​ឈើ​មនុស្ស​ម្នាក់​ដើម​ឈើ​មួយ​ដើម ហើយឯកឧត្ដមក៏ធ្វើការបង្ហាញពីរបាយការស្ដីពីកំណើននីវ៉ូ​ទឹក​សមុទ្រ​ដែលកំណើនឡើង​ដល់៣០ម៉ែតក្នុងរយៈពេល១០ឆ្នាំ
 ​ឯកឧត្ដម កែនសត្ថាក៏បានបន្តទៀតថា កាលពីមុននៅមានឆ្នេរតំបន់ព្រែកតានេនមិនទាន់មាន​ផ្លូវ​ធ្វើ​ដំណើរ​នោះ​ទេ​ដែលជាហេតុធ្វើឲ្យមាននេសាទខុសច្បាប់ តែនៅពេលបច្ចុប្បន្ននៅ​តំបន់​ព្រែក​​​តានេនមានការអភិវឌ្ឍដោយមានផ្លូវចូលទៅដល់និងមានការការពារពីសំណាក់រដ្ឋាភិបាល
 ជាការបញ្ជាក់បន្ថែមទៅលើកម្មវិធីនេះផងដែរ ឯកឧត្ដមបណ្ឌិត សាបូ អូហ្សាណូ ក៏បានបញ្ជាក់​បន្ថែមថាព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្ដ្រមួយ សម្រាប់ដាស់តឿនដល់​ប្រជាពល​រដ្ឋក្នុងការថែររក្សាបរិស្ថាន ការគ្រប់គ្រងកាកសំណល់រឹង កាកសំណល់រាវ ហានីភ័យនៃគ្រោះធម្មជាតិ។និងជាចុងបញ្ចប់នៃកម្មវិធីក៏មានការសួរនិងឆ្លើយសំនួរយករង្វាន់ ព្រមទាំងធ្វើការដាំដើមឈឺរួម​គ្នា​ជា​សញ្ញានៃ​ការ​ការពារ​បរិស្ថានផងដែរ






0 comments:

Post a Comment